Breaking

Post Top Ad

Your Ad Spot

Wednesday, February 12, 2020

CEO Business Cambodia៖ រឿងដែលអ្នកត្រូវមើលមុននឹងដាក់ទុនវិនិយោគលើអាជីវកម្មបង្កើតថ្មី

CEO Business Cambodia៖ រឿងដែលអ្នកត្រូវមើលមុននឹងដាក់ទុនវិនិយោគលើអាជីវកម្មបង្កើតថ្មី



  ភ្នំពេញ ៖  លោកគ្រូ សំ កុសល ស្ថាបនិក Business Cambodia តែងតែជំរុញសមាជិកចាបក្រហមឲ្យចេះយកលុយទៅវិនិយោគជាជាងទុកលុយចោល។ គាត់បានណែនាំក្រុមការងារចាបក្រហមឲ្យសំឡឹងមើលឱកាសវិនិយោគលើអាជីវកម្មបង្កើតថ្មី( startup) ព្រោះអាជីវកម្មបង្កើតថ្មីយើងអាចចាយលុយតិចក្នុងការចូលហ៊ុនវិនិយោគ​។ ​ទាក់ទងនឹងការវិនិយោគលើអាជីវកម្មបង្កើតថ្មី( startup) នេះដែរលោកគ្រូបានបង្ហើបរឿងមួយចំនួនមុននឹសម្រេចចិត្តលើអាជីវកម្មបង្កើតថ្មីណាមួយ។

​លោកគ្រូ បានឲ្យដឹងថាមុននឹងសម្រេចដាក់ទុនវិនិយោគលើអាជីវកម្មបង្កើតថ្មីណាមួយជាលក្ខណៈចូលហ៊ុនវិនិយោគអ្វីដែលអ្នកត្រូវមើលគឺគំនិតរកស៊ីក្នុងអាជីវកម្មនោះថាតើវាគំនិតរកស៊ីអនាគតទេ អាចនឹងយូរអង្វែងតកូនតចៅបាន៣ជំនាន់ទេ។

រឿងមួយទៀតគឺអ្នកត្រូវមើលទៅលើគឺអ្នកកាច់ចង្កូតអាជីវកម្ម ថាតើអ្នកដឹកនាំអាជីវកម្មនោះមានបេះដូងជាសហគ្រិនទេ មានការតស៊ូឬអត់ ចេះគ្រប់គ្រងលុយទេ ហើយតើគាត់មានជំនាញទេដើម្បីធ្វើឲ្យអាជីវកម្មនោះដើរទៅមុខ។

លោកគ្រូបានបន្ថែមទៀតថាទូទៅអាជីវកម្មបង្កើតថ្មីដំណើរការបាន១ខែឬ២ខែអ្នកអាចឃើញតំរុយតើថាអ្នកគួរដាក់ហ៊ុនវិនិយោគឬអត់។ បើអ្នកមើលឃើញថាអាជីវកម្មនោះមានការគាំទ្រខ្លាំង មានសក្ដានុពលនោះអ្នកអាចចូលហ៊ុនវិនិយោគព្រោះអាជីវកម្មទើបបង្កើតថ្មីអ្នកអាចទិញហ៊ុនបានក្នុងតម្លៃទាប់ តែបើអ្នករងចាំយូរអ្នកអាចនឹងគ្មានឱកាសក្លាយជាម្ចាស់ភាគហ៊ុនឡើយ។

លោកគ្រូ សំ កុសល បានបង្កត់ធ្ងន់ថាអាជីវកម្មបង្កើតថ្មីអាចដើរទៅមុខទាមទារមានអ្នកដឹកអាជីវកម្មខ្លាំងនិងក្រុមការងារខ្លាំង​។ ដូច្នេះមុននឹងដាក់ហ៊ុនវិនិយោគត្រូវពឹងទៅលើក្រុមការងារជាពិសេសគឺក្រុមការងារដែលមានទស្សនវិស័យដូចគ្នា៕

អត្ថបទដោយ៖ កាន់ ដារ៉ា

No comments:

Post a Comment

Post Top Ad

Your Ad Spot