Breaking

Post Top Ad

Your Ad Spot

Wednesday, February 12, 2020

យីហោឡានធំៗ ៣ អាចខាតបង់រាប់លានដុល្លារ ខណៈដែលខ្វះគ្រឿងបន្លាស់នាំចេញពីចិនដោយសារតែវីរុសកូរ៉ូណា

យីហោឡានធំៗ ៣ អាចខាតបង់រាប់លានដុល្លារ ខណៈដែលខ្វះគ្រឿងបន្លាស់នាំចេញពីចិនដោយសារតែវីរុសកូរ៉ូណា



ភ្នំពេញ ៖ វីរុសកូរ៉ូណាមិនត្រឹមតែឆក់យកជីវិត្តមនុស្សអស់ជាច្រើននាក់តែប៉ុណ្ណោះទេ វាកើតឡើងមិនទាន់បាន៣ខែផង ធ្វើអោយរោងចក្រផលិតឡាននៅចិនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ពោលខាតបង់ការនាំចេញ និងផ្គត់ផ្គង់ឡាននៅក្នុងស្រុកអស់ប្រមាណជា១លានគ្រឿង ។

យោងទៅតាមសារព័ត៌មាន NBC New បានចុះផ្សាយកាលពីថ្មីៗនេះ បានអោយដឹងថា ចិនបានបិទរោងចក្រផលិតរថយន្ត ដែលការបិទនេះផងដែរធ្វើអោយរថយន្តប្រមាណជា១លានគ្រឿងនៅជាប់គាំ ខណៈការនាំចេញគ្រឿងបន្លាស់ទៅកាន់ទីផ្សារក្រៅប្រទេសអាចនឹងខាតបង់៧០ពាន់លានដុល្លារ ក្នុងនោះការនាំចេញគ្រឿងបន្លាស់រថយន្តទៅកាន់ទីផ្សារអាមេរិច២០ភាគរយ ។

រោងចក្រផលិតឡាន និងឧស្សាហកម្មជាច្រើនទៀតត្រូវបានបិទ្វារយ៉ាងស្ងាត់ អស់រយៈពេលយ៉ាងយូរនៅចំកណ្តាលទីក្រុងវូហាងនៃប្រទេសចិន ដែលជាកន្លែងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ខណៈដែលមានមនុស្សជាង២៤០០០នាក់ហើយដែលបានឆ្លងជំងឺកាចសាហាវមួយនេះ ពោលវាបានធ្វើអោយមានផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងតំបន់មួយនេះ។

កាលដែលផ្ទុះនៅវីរុសកូរ៉ូណាមួយនេះឡើងវាបានបណ្តាលអោយរោងចក្រផលិតឡាន ជាពិសេសគ្រឿងបន្លាស់ឡាននៅចិនមិនអាចនាំចេញទៅក្រៅប្រទេសបានឡើយ ហើយក៏ធ្វើអោយយីហោឡានមួយចំនួននៅជាប់គាំផងដែរ ដោយសារតែខ្វះនៅវត្ថុធាតុដើមនៃគ្រឿងន្លាស់រថយន្ត ដែលចិនគឺជាទីផ្សារធំបំផុតនៃការនាំចេញគ្រឿងបន្លាស់រថយន្តស្ទើរតែគ្រប់ម៉ូត។

ពោលក្រុមហ៊ុនដែលគេរំពឹងថាអាចនឹងមានផលប៉ះពាល់ខ្លាំងនោះមាន ដូចជាក្រុមហ៊ុន Hyundai ដែលមានរោងចក្រផលិតនៅប្រទេសកូរ៉េ គឺកំពុងតែខ្វះវត្ថុធាតុដើមមកពីចិនខ្លាំង ជាពិសេសនោះ សូម្បីតែក្រុមហ៊ុនផលិតឡាននៅបរទេសមានក្រុមហ៊ុនឡាន Volkswagen និង BMW ក៏អាចនឹងខ្វះគ្រឿងបន្លាស់ពីចិនផងដែរ ។ ដូច្នេះហើយគ្មានជម្រើសផ្សេងឡើយគឺបង្ខំចិត្តត្រូវតែបិទមួយគ្រាសិន រងចាំស្ថានភាពធូរស្បើយឡើងវិញ ទើបអាចដំណើរការបាន ។

គួរបញ្ជាក់ផងដែរថា ចិនអាចនឹងរកផលប៉ះពាល់ខ្លាំងជាងនេះទៀត ប្រសិនបើវីរុសកូរ៉ូណាវានៅតែរាលដាល់ ហើយសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ ពោលក្រុមហ៊ុនផ្សេងទៀតអាចនឹងបិទទ្វារជាបន្តបន្ទាប់ផងដែរ ។​

អត្ថបទដោយ : NOV HEANG

No comments:

Post a Comment

Post Top Ad

Your Ad Spot