ធនាគារកណ្តាលអាមេរិក៖ ការរីករាល់វីរុសកូរ៉ូណា មានហានិភ័យ ចំពោះសេដ្ឋកិច្ច
ទីផ្សារការងារនិងការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ។ក្នុងចំណោម ហានិភ័យដែលធនាគារកណ្តាលបានកត់សំគាល់គឺ ការរីករាលដាលនៃវីរុសនៅក្នុងប្រទេសចិន ការកើនឡើង កម្រិតបំណុលសាជីវកម្ម ដែលធនាគារកណ្តាលភ័យខ្លាចអាចក្លាយជាបញ្ហានៅក្នុងវិបត្តិសេដ្ឋកិច្ច។
ការព្រួយបារម្ភអំពីវីរុសនិងការរំខានដែលអាចកើតមានចំពោះកំណើនសេដ្ឋកិច្ចចិន ដែលជាលទ្ធផលបានធ្វើឱ្យផ្សារហ៊ុនធ្លាក់ចុះនៅថ្ងៃសុក្រទោះបីជារបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកខ្លាំងបង្ហាញថាសេដ្ឋកិច្ចបានបន្ថែមការងារ ២២៥,០០០ នៅក្នុងខែមករាក៏ដោយ។
ខណៈពេលដែលមន្រ្តីសេតវិមានកាលពីថ្ងៃសុក្របាននិយាយថាផលប៉ះពាល់ដែលអាចកើតមានលើសហរដ្ឋអាមេរិកនឹងមានតិចតួចបំផុត ជំងឺនេះបានបង្ហាញពីបញ្ហាដែលមិននឹកស្មានដល់និងមិនអាចទាយទុកជាមុនបាន ទៅក្នុងទស្សនវិស័យសេដ្ឋកិច្ចដែលធនាគារកណ្តាលយល់ថា កំពុងចាប់ផ្តើមប្រសើរឡើង បន្ទាប់ពីមានភាពច្របូកច្របល់។
ជារួមធនាគារកណ្តាលអាមេរិកបាននិយាយថាហានិភ័យដល់ការងើបឡើងវិញរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលជាងមួយទសវត្សរ៍ហាក់ដូចជាកំពុងមានភាពធូរស្បើយបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ លើករបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ ហើយភស្តុតាងដែលបង្ហាញថាការធ្លាក់ចុះនៃពាណិជ្ជកម្មនិងផលិតកម្មនៅទូទាំងពិភពលោកហាក់ដូចជានៅចុងបញ្ចប់។
ធនាគារកណ្តាលបានរាយការណ៍ថា "សកម្មភាពចំណាយនិងសេវាកម្មរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកនៅតែបន្តកើនឡើង" ។
ចំនុចកណ្តាល៖ ១៥៧៣
ខ្សែរបាំងទី១៖ ១,៥៧៩ ខ្សែទម្រទី១៖ ១,៥៦៤
ខ្សែរបាំងទី២៖ ១,៥៨៩ ខ្សែទម្រទី២៖ ១,៥៥៦
ខ្សែរបាំងទី៣៖ ១,៥៩៧ ខ្សែទម្រទី៣៖ ១,៥៤៥
វិនិយោគិន គួរទិញមាសក្នុងតម្លៃ ១,៥៦៨ ដោយកំណត់ប្រាក់ចំណេញក្នុងតម្លៃ ១,៥៨៥ ព្រមទាំងកំណត់ការខាតបង់ក្នុងតម្លៃ ១,៥៦៣។ វិភាគដោយ៖ កញ្ញា វ៉ាន់ ស្រីទូចជំនួយការនាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្គោលដេនអេហ្វអិកស៍លីងឃែភីថល៖
កំណត់ចំណាំ
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


No comments:
Post a Comment