Breaking

Post Top Ad

Your Ad Spot

Wednesday, February 5, 2020

CDC សម្រេចឱ្យមានការសាងសង់រោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់ថ្មី​មួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

CDC សម្រេចឱ្យមានការសាងសង់រោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់ថ្មី​មួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ



ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ តាមរយៈកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូងបានឱ្យដឹងថា CDC បានអនុញ្ញាតិឱ្យក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក ធ្វើការសាងសង់រោងចក្ររបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។

សម្រាប់គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់របស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក គឺសាងសង់លើផ្ទៃដីទំហំ ១០.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិសាស្រ្តភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុម​ហ៊ុន​ទីប្រឹក្សា អ៊ី & អេ ខនសាន់ធេន ឯ.ក ។

ក្នុងកិច្ចប្រជុំ មានសមាសភាពចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា ចំនួន​ ៣០នាក់។ កិច្ចប្រជុំ​ បានសម្រេចដូចខាងក្រោម៖ ១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងវិនិយោគនេះ

២-​ ក្រុមហ៊ុន​ ត្រូវកែសម្រួលនូវចំណុចខ្វះខាត​នៅក្នុងរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​

៣-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាសការពារសម្រាប់បុគ្គលិក-កម្មការ

៤-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស ធុងស្តុកសារធាតុគីមី និងសំណល់ភក់ និងត្រូវពិនិត្យបច្ចេកទេសអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីធានាសំណល់រាវចេញពីអាងប្រព្រឹត្តកម្មគោរពតាមស្តង់ដារ​ ដែលបានកំណត់

៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ

៦-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការការពារសុខុមាលភាពបុគ្គលិកកម្មករ​ ដោយត្រូវធ្វើការត្រួតពិនិត្យសុខភាពកម្មកររៀងរាល់ ០៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា

៧-​ ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់​ អប់រំផ្សព្វផ្សាយទៅកម្មករ​ ឱ្យចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

៨-​ ក្រុមហ៊ុន​ ត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍

អត្ថបទ​៖​ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot