Breaking

Post Top Ad

Your Ad Spot

Tuesday, February 4, 2020

លែងខ្វះការងារហើយ ដើមឆ្នាំ២០២០ CDCអនុញ្ញាតឲ្យរោងចក្រចំនួន៨សាងសង់លើទឹកដីកម្ពុជា

លែងខ្វះការងារហើយ ដើមឆ្នាំ២០២០ CDCអនុញ្ញាតឲ្យរោងចក្រចំនួន៨សាងសង់លើទឹកដីកម្ពុជា



ភ្នំពេញ ៖ គិតត្រឹមដើមខែទី១នៃឆ្នាំថ្មី ២០២០នេះ ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ហៅកាត់ថា CDC)បានធ្វើការអនុម័តលើគម្រោងសាងស់រៀងចក្រ ចំនួន៨ហើយ ដែលបានផ្ដល់ការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនក្នុងតំបន់ ជាមួយទុកវិនិយោគជាច្រើនផងដែរ។
សម្រាប់គម្រោងរោងចក្រទាំងនេះភាគច្រើនគឺផ្ដោតសំខាន់លើការ កាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបជាដើម។គម្រោងរោងចក្រទាំង ៨នោះរួមមាន៖

១. FAMOUS LEATHERWARE (CAMBODIA) CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤ កន្លែង ។

២. SUN AWESOME GARMENT CO., LTD. ជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០កន្លែង ។

៣. XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. ជារោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២ កន្លែង។

៤. KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគឹសរុបប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤កន្លែង ។

៥. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់របស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក គឺសាងសង់លើផ្ទៃដីទំហំ ១០.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិសាស្រ្តភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុម​ហ៊ុន​ទីប្រឹក្សា អ៊ី & អេ ខនសាន់ធេន ឯ.ក ។

៦. KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២២៥កន្លែង។

៧. K.Y ODYSSEY GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៧៩៧កន្លែង។

៨.KNITERACY ASIA COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៦កន្លែង។

សង្ឃឹមថាកម្ពុជាយើងនៅតែអាចរក្សាបាននូវកំណើន នៃអ្នកវិនិយោគយ៉ាងល្អប្រសើរ ពិសេសការបោះទុនលើវិស័យសំខាន់ៗក្នុងប្រទេស ក៏ដូចជាការចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រទេសយើងឱ្យកាន់តែល្អប្រសើរផងដែរ។

No comments:

Post a Comment

Post Top Ad

Your Ad Spot