រុស្សីនឹងមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ក្រោយការត្រួសត្រាយផ្លូវ ពីឧកញ៉ាធំៗជាច្រើនរូប
នាពេលថ្មីៗនេះ អ្នកវិនិយោគ រុស្សី បានបង្ហាញចំណាប់អារម្មណ៍ ថា នឹងមកបណ្តាក់ទុនរកស៊ី នៅកម្ពុជា ក្រោយពីទទួលបានការណែនាំ ពីឧកញ៉ា ស្រីចាន់ថន បានត្រួសត្រាយផ្លូវ ហើយបានធ្វើឲ្យអ្នកវិនិយោគគិនរុស្សី បានចាប់អារម្មណ៍ខ្លាំងវិនិយោគនៅប្រទេសកម្ពុជា៖
ឆ្លើយតបការអញ្ចើញរបស់អ្នកវិនិយោគទុនប្រទេសរុស្សីក្រុមការងារដឹកនាំដោយលោកឧកញ៉ា ស្រី ចាន់ថន បានបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល ០៥ ថ្ងៃ បានសំរេច លទ្ធផល ជោគជយ័យ៉ាងត្រចះត្រចង់ ដោយបានចុះ អនុស្សារណៈជាមួយក្រុមហ៊ុនជាច្រើននៅប្រទេសរុស្សីនិងទៅបណ្តាក់ទុនរកស៊ីនៅព្រះរាជាចក្រកម្ពុជានៅពេលអនាគតឆាប់ៗខាងមុខ។
ជាក់ស្ដែងគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ មានក្រុមហ៊ុនចិនសរុប១៥៩ក្រុមហ៊ុនហើយ ដែលបានមកសិក្សាស្វែងរក ឱកាសក្នុងការវិនិយោគលើវិស័យសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជាយើងនិងមានក្រុមហ៊ុនមួយដាច់ដោយឡែកផ្សេងទៀតបានបោះទុនប្រមាណ១៣០០លានដុល្លារអាមេរិកលើវិស័យអាទិភាពក្នុងស្រុកយើង។
ដោយឡែកងាកទៅមើលក្រុមហ៊ុនរបស់កូរ៉េជាង៨០០ឯណោះវិញ កាលពីតុលាកន្លងមកនេះ លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។
នេះពិតជាឱកាសដ៏វិសេសវិសាលមែនទែន មិនថាតែអ្នកមានដីទុកលក់យកចំណេញ នោះទេសូម្បីតែ ភ្នាក់ងារនិងប្រជាជនទូទៅជាដើម គួរត្រៀមលក្ខណៈសម្បតិ្ត ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ តាមរយៈលំហូរនៃការវិនិយោគពីប្រទេសដ៏ជឿនលឿនក្នុងការអភិវឌ្ឍគ្រប់វិស័យលើពិភពលោកទាំងពីរនេះឱ្យហើយទៅ។


No comments:
Post a Comment