ឧទ្យានជាតិចំនួន១២ ក្នុងប្រទេសកម្ពុជាយើង កំពុងមានឥទ្ធិពលខ្លាំងលើវិស័យអចលនទ្រព្យ
១.ឧទ្យានជាតិព្រះសុរាម្រិត- កុសមៈ (គីរីរម្យ) មានទីតាំង ភូមិសាស្រ្តនៅក្នុងខេត្តចំនួន៣គឺ៖ ខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ មានផ្ទៃក្រលា ៣៥.២៣២ហិកតា ដោយព្រះរាជក្រឹត្យលេខ១៧១ អនក្រ.កបថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០៖
២. ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) មានទីតាំងភូមិសាស្រ្តស្ថិតក្នុងខេត្តកំពតនិង ខេត្តព្រះសីហនុ ដែលមានផ្ទៃក្រលាសរុប១៥៤.៤៥៨ហិកតាដោយព្រះរាជក្រឹត្យលេខ១៧១អនក្រ. បក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។
៣. ឧទ្យានជាតិកែប មានទីតាំងភូមិសាស្រ្តក្នុងខេត្តកែប មានផ្ទៃក្រលា១.១៥២ហិកតាដោយព្រះរាជក្រឹត្យលេខ១៣៨អនក្រ. បក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣។
៤. ឧទ្យានជាតិព្រះសីហនុ (រាម) មានទីតាំងនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។មានផ្ទៃក្រលា១៥.០០០ហិកតាដោយព្រះរាជក្រឹត្យលេខខស/រកត/០៧ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
៥. ឧទ្យានជាតិបុទុមសាគរ មានទីតាំងភូមិសាស្រ្តក្នុងខេត្តកោះកុង។មានផ្ទៃក្រលា១៧១.២៥០ហិកតា,ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
៦. ឧទ្យានជាតិព្រះជយវរ្ម័ន- នរោត្តម (ភ្នំគូលែន) មានទីតាំងភូមិសាស្រ្តក្នុងខេត្តសៀរាប។មានផ្ទៃក្រលា៣៧.៥០០ហិកតាដោយព្រះរាជក្រឹត្យលេខ នស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
៧. ឧទ្យានជាតិវិរៈជ័យ មានទីតាំងភូមិសាស្រ្តខេត្តរតនគិរីនិងស្ទឹងត្រែង។មានផ្ទៃក្រលា៣៣២.៥០០ហិកតាដោយព្រះរាជក្រឹត្យលេខនស/រតក/០៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
៨. ឧទ្យាមជាតិវ៉ីសៃ- សៀមប៉ាង មានទីតាំងភូមិសាស្តខេត្តស្ទឹងត្រែងនិងរតនៈគីរី ។ មានផ្ទៃក្រលា៥៧.៤៦៥ហិកតាដោយអនុក្រឹត្យលេខ ៧៧អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
៩. ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។មានផ្ទៃក្រលា៤០១.៣១៣ហិកតាដោយអនុក្រឹត្យលេខ៨១ អនក្រ. បកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
១០. ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃក្រលា៤១០.៣៩២ហិកតា ដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
១១. ឧទ្យានជាតិអូយ៉ាដាវ មានទីតាំងភូមិសាស្រ្តក្នុងខេត្តរតនគីរី ។ មានផ្ទៃក្រលា ១០១.៣៤៨ហិកតា ដោយអនុក្រឹត្យលេខ៨២ អនក្រ.បក ថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៦។
១២.ឧទ្យានជាតិកោះរ៉ុង មានទីតាំងភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ។មានផ្ទៃក្រលា២.៦៥៥, ៣៥ហិកតា។ ដោយអនុក្រឹត្យលេខ១៨៨ អនក្រ.បក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។ គួរជម្រាបផងដែរថា ក្នុងចមណោមឧទ្យានទាំង១២នេះ មានឧទ្យានចំនួន៧ដែល អាចទាញយកប្រាក់ចំណូល និងការពេញ និយមពីសំណាកភ្ញៀវទេសចរ បានច្រើនជាងគេ ក្នុងនោះ៖


No comments:
Post a Comment