Breaking

Post Top Ad

Your Ad Spot

Monday, February 24, 2020

ឱកាស១ ដែលអ្នកទើបវិនិយោគគួរចាប់ នៅពេល ចរន្តទិញលក់ដីធ្លីធ្លាក់ចុះ

ឱកាស១ ដែលអ្នកទើបវិនិយោគគួរចាប់ នៅពេល ចរន្តទិញលក់ដីធ្លីធ្លាក់ចុះ



ភ្នំពេញ​ ៖ វិស័យដីធ្លីនៅកម្ពុជា ហាក់ស្ងាត់សកម្មភាព ទិញលក់ និងជ្រួលច្របល់ស្រវ៉ាទិញលក់ បើធៀបកាលពីឆ្នាំ ២០១៨កន្លងទៅ ដែលអ្នកវិនិយោគក្នុងវិស័យដ៏ក្តៅនេះ បានពោលថា នេះអាចជាសញ្ញាណនៃការចាប់ផ្តើមមានវិបត្តិ។

លោក កាន គន្ធី ដែលជាសហស្ថាបនិកនៃគំរោងមហាយាន្តនិងគំរោងច័ន្ទគីរីភូមិដ្ឋានធម្មជាតិ​ បានថ្លែង​ប្រាប់​ Business Cambodia ថាបើយោងតាមការសង្កេត របស់លោក ឃើញថា ដីពុះឡូតិ៍ កំពុងជួបបញ្ហា ខ្វះអ្នកទិញ អាចនិយាយបានថា ទីផ្សារមួយនេះ កំពុងជន់ជោរ ឬឆ្អែតដល់កម្រិត។

យ៉ាងណាមិញ លោកបានបង្ហើបថា ការធ្លាក់ចុះនៃតម្លៃអចលទ្រព្យ វាអាចជាឱកាសសម្រាប់អ្នកវិនិយោគ ដែលមានធនធានថវិការច្រើន អ្នកដែលបានត្រៀមខ្លួន អាចមានឱកាសក្នុងការទិញអចលនទ្រព្យ បានតម្លៃធូរថ្លៃ ខណៈអ្នកផ្សេង បានកំពុងលុងខ្លួនក្នុងអចលនទ្រព្យ ។ នេះមិនមែន កេងចំណេញ នៅពេលដែលកំពុងមានវិបត្តិនោះទេ ប៉ុន្តែប្រសិនបើគេលក់ថោក យើងគួរតែគិតថា យើងគួរទិញឬមិនទិញ។

តែការវិនិយោគនេះ ត្រូវការវិនិយោគក្នុងរយៈពេលយូរ ព្រោះ ប្រសិនបើអនទ្រព្យគាំង នោះ មិនមែន១ខែ ២ខែនោះទេ ប៉ុន្តែវាត្រូវការរយៈពេល ២ ទៅ៣ ឆ្នាំ ទើបស្ថានការណ៍អាចដំណើរការបានល្អឡើងវិញ។ ដូចនេះយើងត្រូច្បាស់ថា យើងអាចកប់លុយនៅក្នុងអចលនទ្រព្យ បានយូរប៉ុណ្ណា តែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកវិនិយោគរូបនេះ បានប្រាប់ទៀតថា កំឡុងពេលនេះ មិនមែនគេហៅថាវិបត្តិនោះទេ ប៉ុន្តែវាសញ្ញាណនៃការមានវិបត្តិ ស្របពេលជាមួយគ្នានេះដែរ អ្នកធ្វើអាជីវកម្មមួយនេះ ប្រឈមនឹងបញ្ហា ប្រសិនបើ EBA មានវិបត្តិ ដោយសារតែ អ្នកទិញដីឡូតិ៍មួយចំនួនធំ គឺជាអ្នកធ្វើការតាមរោងចក្រសហគ្រាស។

វាមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ នេះជាវដ្ដធម្មតាមួយរបស់វិស័យនេះ នៅពេលវាកើនឡើងដល់កំពូល វាតែងតែធ្លាក់ចុះមកវិញ។ លោកបន្តថា “ប្រទេសណា ក៏ដូចជាប្រទេសណាដែរ តែងប្រឈមបទពិសោធន៍បែបនេះ ប៉ុន្តែប្រ​សិនជាយើងមើលរយៈពេលវែង វិស័យសំំណង់និងអចលនវត្ថុកម្ពុជានៅតែមានសក្តានុពល។

រយៈពេល ៥ទៅ៨ឆ្នាំ ម្តង វិស័យអចលនទ្រព្យ នឹងឆ្អែត ដែលនេះគេហៅថា វដ្តអចលនទ្រព្យ ប្រសិនបើ អ្នកទស្សនៈវិស័យច្បាស់លាស់ មានភាពស្មោះត្រង់ក្នុងការរកស៊ី ប្រសិនបើវិបត្តិមកដល់ ពួកគាត់នឹងមិនស្លាប់នោះទេ ប៉ុន្តែអ្នកដែលស្លាប់ គឺអ្នករកស៊ីកាប់ដាវ អ្នករកស៊ីកេងបន្លំ និងអ្នករកស៊ីលោភលន់។

No comments:

Post a Comment

Post Top Ad

Your Ad Spot