Breaking

Post Top Ad

Your Ad Spot

Monday, February 24, 2020

ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែតទៅផ្អុង តម្លៃជាង ១២២លាន$ នឹងដាក់ឱ្យប្រើ ផ្លូវការនៅដើមខែក្រោយនេះ

ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែតទៅផ្អុង តម្លៃជាង ១២២លាន$ នឹងដាក់ឱ្យប្រើ ផ្លូវការនៅដើមខែក្រោយនេះ



ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង(ផ្លូវជាតិលេខ៦៨) ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងសរុបជិត ១៧៥ គីឡូម៉ែត្រ ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅទីស្ដីការក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥៨ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបញ្ជាក់ថាឱ្យដឹងថា៖ កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់​ការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះ​អាច​សម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ថែមទៀតរបស់ប្រទេសជាតិ។

សូមជម្រាបជូនថា៖ ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង(ផ្លូវជាតិលេខ៦៨) ប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) សាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទដោយ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot