តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់នាពេលខាងមុខ
ក្នុងនោះផងដែរសម្តេចតេជោបានថ្លែងថា៖ ដើម្បីអោយតំបន់នេះក្លាយទៅជាតំបន់មួយដែរមានសក្តានុពលបែបនេះជំហានដំបូងគឺត្រូវសាងសង់ស្ពានចំនួនពីរកន្លែងដើម្បីតភ្ជាប់ពីតំបន់អរិយក្សត្រ មកកាន់រាជធានីភ្នំពេញ ហើយក៏ជាផ្នែកមួយនៃការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងផងដែរ។
“ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងពិតប្រាកដមួយ យើងត្រូវសាងសង់ស្ពានដើម្បីឆ្លងកាត់ទន្លេជាមុនសិនដោយស្ពានទី១៖ ត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់រវាងតំបន់អរិយក្សត្រ និងក្តីតាកុយ។ បើតាមការសិក្សាចំណាយថវិកាចន្លោះប្រហែលពី ៤០ ទៅ ៥០លានដុល្លារប៉ុណ្ណោះ។ នេះជាចំនួនមួយតិចតួចបើធៀបនឹងគម្រោងថវិកាដែលកូរ៉េខាងត្បូងបានផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់ទៅ ៧០០០លានដុល្លារ។ នឹងស្ពានទី២៖ តភ្ជាប់ពីកំពង់ចម្លងជ្រោយចង្វារ ទៅស្វាយជ្រំ។ ដោយគម្រោងនេះត្រូវបាន សម្តេចតេជោបានដាក់សំណើរស្នើរសុំទៅលោក ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានឹងត្រូវសិក្សាគម្រោងបន្ថែមទៀតនៅពេលខាងមុខ។
គម្រោងនេះធ្វើឲអ្នកវិនិយោគភាគច្រើនកំពុងតែមានសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះនៅពេលបច្ចុប្បន្ន ដោយសារពួកគេសម្លឹងមើលពីផលប្រយោជន៍នាពេលអនាគត ក្នុងកំឡុងប្រមាណ ២-៣ ឆ្នាំខាងមុខទៀត។
គួរបញ្ជាក់ផងដែរថា ប្រសិនបើគម្រោងស្ពានតភ្ជាប់មកកាន់រាជធានីភ្នំពេញនេះ ត្រូវបានលេចចេញជារូបរាងមែននោះ ភាពពុះកញ្ច្រោលនៃតម្រូវការរកស៊ីដីធ្លីនឹងកើតមានជាពិសេសវិស័យលំនៅដ្ឋាននេះតែម្តង។
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment