Breaking

Post Top Ad

Your Ad Spot

Thursday, February 13, 2020

រីន្ស ក្សត្រា ៖ អ្នកទើបវិនិយោគថ្មីៗ មានលុយសមល្មម មិនគួររំលងអចលទ្រព្យទាំង៣នេះ

រីន្ស ក្សត្រា ៖ អ្នកទើបវិនិយោគថ្មីៗ មានលុយសមល្មម មិនគួររំលងអចលទ្រព្យទាំង៣នេះ



ភ្នំពេញ នៅឆ្នាំ២០២០ ការទិញលក់អចលទ្រព្យ ហាក់នៅស្ងាត់ បើប្រៀបធៀបទៅនឹងកាលពីឆ្នាំ ២០១៨ ២០១៩កន្លងទៅ ដែលអចលទ្រព្យនៅកម្ពុជា ហាក់លេចធ្លោរគ្រប់ ប្រភេទ ដូចជា បុរី ផ្ទះល្វែង វីឡា ខុនដូ ជាពិសេសប្រភេទផ្ទះជួល និងដីឡូតិ៍។

លោក ព្រីន្ស ក្សត្រា នាយកប្រតិបត្តិ ក្រុមហ៊ុន មាស បៃតង បានឲ្យដឹងថា ការវិនិយោគ គឺត្រូវសម្លឹងមើលសម័យកាលផងដែរ ថា តើប្រភេទអចលទ្រព្យណា ដែលមានសភាពធូរថ្លៃ ហើយអាចធ្វើឲ្យយើងចំណេញ នាពេលរយៈពេលណាមួយ ដែលអាចកំណត់ទុកបាន។

ដូចនេះ តើឆ្នាំ២០២០ អចលទ្រព្យ៣ប្រភេទនេះ សាកសមបំផុតសម្រាប់ឲ្យអ្នកមានលុយតិចតួច គួរជះលុយទៅវិនិយោគ៖

 ១. ប្រភេទដីជាយក្រុង

ការវិនិយោគដែលល្អបំផុតសម្រាប់ឆ្នាំ ២០២០ គឺដីធ្លីជាយក្រុង ប៉ុន្តែអ្នកជំនាញបានបង្ហាញថា បើវិនិយោគលើដីធ្លីប្រភេទដីពុះឡូតិ៍តូចៗ អ្នកអាចខកចិត្ត ព្រោះតម្លៃ មិនអាចឡើងទៅណាបានទៀតឡើយ។ តែបើយើងសង្កេតមើល ដីធ្លីប្រភេទធំៗ ដែលអ្នកអាចមើលទៅអាចរកចំណូលឲ្យអ្នកវិញបាន វិនិយោគទៅ មិនខុសឡើយ។

 ២. ផ្ទះ

ប្រភេទអចលទ្រព្យផ្ទះ គឺនៅតែមានតម្រូវការរហូត ដូចដែលគេនិយាយតគ្នា ជារៀងមកថា មនុស្សចេះតែកើត តម្រុវការផ្ទះក៏នៅតែមាន។តម្រូវការផ្ទះ មិនចេះអស់នោះទេ ប៉ុន្តែមុននឹងវិនិយោគ យើងក៏ត្រូវមើលផងដែរ ថាទីតាំងនោះ មានសក្តានុពលដែលឬទេ ? អាចមានសក្តានុពលអ្វីខ្លះ សម្រាប់ឲ្យយើងចំណេញខ្លះនាពេលអនាគត។

៣.ការវិនិយោគដីចំការ

 គឺជាការវិនិយោគបែបថ្មី ដែលអ្នកវិនិយោគថ្មីៗ ដែលមាន ប្រាក់មធ្យម គួរបំបែរទៅវិនិយោគជាមួយ។ ការវិនិយោគដីចំការ ដីចំការគឺ​មាន​ផលចំណេញច្រើនរួចស្រេចទៅហើយដូចជា ពោលនៅពេលដែលយើងទិញចំការ​គឺយើងទទួលបានដីដែល​មានការរៀបចំរួច​ស្រេច មានរបងជុំវិញដីស្អាត មានផ្លូវចូលល្អ មាន​ផ្ទះ​សាងសង់សម្រាប់រស់នៅស្រាប់ និយាយរួមគឺជាដីដែលគេបាន​អភិវឌ្ឍន៍រួចស្រេច​ទៅហើយដែល​យើងអាច​មើលឃើញ​ពីផល​ចំណេញ​យ៉ាងច្រើនរួចស្រេចទៅហើយ។

ជាពិសេសទៅទៀតដីចំការដែល អាចទទួលផលចំណេញបានពីផលដំណាំតាមរយៈការលក់ចេញ​ទៅកាន់ទីផ្សារខាងក្រៅបាន​ក្នុង​រយៈ​ពេលឆាប់ព្រោះជាចំការដែលមានការអភិវឌ្ឍស្រាប់ទៅហើយ ដូចជាដីចំការដូងក្រអូប ដែលអ្នកអាចទិញដើម្បីយក​ចំណេញ​វិល​ជុំបាន ហើយអាចបង្កើនផលចំណេញពីការដាំដំណាំផ្សេងទៀតនៅចន្លោះនៃដើមដូងទាំងនោះបាន។

ព្រីន្ស ក្សត្រា 

No comments:

Post a Comment

Post Top Ad

Your Ad Spot