ការសិក្សាគម្រោងធំៗពីរដែលនឹងជួយដោះស្រាយបញ្ហាកកស្ទះបានបញ្ចប់ ហើយនឹងលេចជារូបរាងឆាប់ៗនេះ
ក្នុងពិធីបើកសិក្ខាសាលាស្ដីអំពីលក្ខណៈវិនិច្ឆ័យនៃការប៉ាន់ស្មានវាយតម្លៃសម្រាប់ការដេញថ្លៃជាកញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីក្រុងបម្រើឱ្យមធ្យោបាយសាធារណៈ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស មន្ត្រីជាន់ខ្ពស់ក្រសួង អ្នកជំនាញការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ធ មរ្តី និងជារដ្ធ ក្រសួង សាធារណះកាណ៍ និង ដឹក ជញ្ញូន ន្្បានលើកឡើងថា ការបញ្ចប់គម្រោងសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងគម្រោងសិក្សា Monorail ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតម្រូវការចាំបាច់របស់រដ្ឋាភិបាលក្នុងការរៀបចំ ឬធ្វើផែនការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងផាសុកភាព ដោយមានការចូលរួមពីវិស័យឯកជន ផ្អែកលើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ឬកសាង ប្រតិបត្តិ ផ្ទេរ (BOT) ដើម្បីគាំទ្រដល់តម្រូវការមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជ រដ្ឋធានីភ្នំពេញ។
យើងសង្ឃឹមថា វត្តមាននៃគម្រោងថ្មីស្រឡាងទាំងពីរនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ពិសេសគឺជួយដល់ការដឹកជញ្ជូនទំនិញ ធុនធ្ងន់ដោយចំណាយសេវាដឹកសមរម្យ ដើម្បីរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងមួយកម្រិតទៀត។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment