២០២០ អចលនទ្រព្យអ្វី ដែលអ្នកគួរជះលុយទៅវិនិយោគ?
រហូតមកដល់ឆ្នាំ២០១៣ មុននឹងងើបឡើងវិញស្រឺតៗ ហើយក៏ចាប់ហក់ឡើងវិញខ្លាំងចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ(២០១៩)។ តែសម្រាប់ពេលនេះ កង្វល់ជាច្រើនបានលើកឡើងថា តើវាសនាវិស័យអចលនទ្រព្យឆ្នាំ២០១៩-ឆ្នាំ២០២០ដែលទទួលបានការវិនិយោគច្រើនលើសលប់ពីប្រទេសចិន អាច«ដួល» ឬ«ប៉ោងផ្ទុះ»ទៅវិញ ដូចកាលពីឆ្នាំ២០០៨ដែលវិនិយោគដោយជនជាតិកូរ៉េខាងត្បូងឬទេ?
ដូចនេះ ឆ្លើយតបជាមួយនឹងសំណួរសួរថា តើឆ្នាំ២០២០ អចលទ្រព្យអ្វីដែលគួរជះលុយវិនិយោគ?
ឆ្លើយតបជាមួយនឹងសំណួរនេះ អ្នកជំនាញ ជាច្រើនរូប បានលើកឡើងទស្សនៈស្រដៀងៗគ្នាថា នៅឆ្នាំ២០២០ អចលទ្រព្យផ្សេងៗដូចជា ខុនដូ ផ្ទះបុរី ក៏ដូចជាដីធ្លីមិនសូវជា មានការពុះកញ្ជ្រោលខ្លាំងនោះទេ ហើយសកម្មភាពទិញលក់ ក៏មិនច្រើនណាស់ណាដែរ បានន័យថា ហាក់ធ្លាក់ចុះបន្តិច។
ពួកគាត់បានលើកឡើងទៀតថា បានលើកឡើងថា ការវិនិយោគដែលល្អបំផុតសម្រាប់ឆ្នាំ ២០២០ គឺដីធ្លីជាយក្រុង ប៉ុន្តែអ្នកជំនាញបានបង្ហាញថា បើវិនិយោគលើដីធ្លីប្រភេទដីពុះឡូតិ៍តូចៗ អ្នកអាចខកចិត្ត ព្រោះតម្លៃ មិនអាចឡើងទៅណាបានទៀតឡើយ។ តែបើយើងសង្កេតមើល ដីធ្លីប្រភេទធំៗ ដែលអ្នកអាចមើលទៅអាចរកចំណូលឲ្យអ្នកវិញបាន វិនិយោគទៅ មិនខុសឡើយ។
ម្យ៉ាងវិញទៀត ចំពោះវិស៧យខុនដូ ក៏ត្រូវប៉ាន់ដែរ ព្រោះ ពេលនេះចិនចាកចេញ តម្លៃក៏ហាក់នៅទាបនៅឡើយ ដូចនេះ រយៈពេល៣ ទៅ៥ឆ្នាំទៀត ខុនដូនិងសាងសង់រួច ហើយរយៈពេល ៣ ទៅ៥ឆ្នាំទៀត លំហូរនៃបរទេសមកកាន់កម្ពុជា ក៏ច្រើន ពេលនោះជាឱកាស ដែលយើងអាចលក់បន្ត ឬដាក់ជួលបាន ទទួលបានកម្រៃពីអចលទ្រព្យរបស់យើងថែមទៀតផង។


No comments:
Post a Comment