Breaking

Post Top Ad

Your Ad Spot

Monday, February 10, 2020

ច្បាប់ភូមិបាលៈ តើអ្វីទៅជាអឌ្ឍសិទ្ធិភាព?

តេីអ្វី​ជា​អឌ្ឍ​សិទ្ធិ​?


  • មាត្រា​១៨៦=​អឌ្ឃ​សិទ្ធិ​គឺ​ជា​ទម្រង់​មួយ​នៃ​កម្មសិទ្ធិ​រួម​អនុវត្តន៍​ទៅ​លើ​ជញ្ជាំង​ និង​ កំផែង​ដែល​មាន​នៅ​ត្រង់​ព្រំ​ខ័ណ្ឌ​ចែក​កម្មសិទ្ធិ​ពី​ជាប់​គ្នា​ ។
  • ពាក្យ​ថា​កំផែង​ក្នុង​ន័យ​នេះ​ សំដៅ​ទៅ​លើ​ ស្នាម​ភ្លោះ​ របង​ ភ្លឺ​។



តេី​ការ​ ជួសជុល​ និង​ ការ​សាងសង់​ ជញ្ជាំង​អឌ្ឃ​សិទ្ធិ​ ឡើង​វិញ​ជាបន្ទុក​របស់​អ្នក​ណា​? ហើយ​ការ​ចំណាយ​នោះ​ត្រូវ​ធ្វើ​ដូច​ម្ដេច​?

បេី​តាម​ច្បាប់​ដដែល​ ត្រង់​មាត្រា​១៨៧=បាន​ចែង​ថា​ ការ​ជួសជុល​ និង​ការ​សាងសង់​ជញ្ជាំង​អឌ្ឃ​សិទ្ធិ​ឡើង​វិញ​ជាបន្ទុក​របស់​អ្នក​ដែលមាន​សិទ្ធិ​ទៅ​លេី​ទ្រព្យ​នោះ​។ ហើយ​នូវ​រ៉ាល់​ការ​ចំណាយ​គឺ​ សមាមាត្រ​ បានន័យ​ បេី​សិន​ជា​ការ​ចំណាយ​សរុប​អស់​១០​ ដប់​ចែក​គ្នា​ជា​ពី​។

តេីកម្ម​សិទ្ធិ​ករ​ អាច​គេច​ផុត​ពី​ការ​ចំណាយ​នេះ​ដែរ​ឬ​ទេ​?

កថាខណ្ឌ​ទី​២​ នៃ​មាត្រា​ដដែល​ បាន​ចែង​ថា​រ៉ាល់​កម្មសិទ្ធិ​ករ​ទាំង​អស់​ដែល​ពាក់ព័ន្ធ​អាច​រួច​ផុតពី​ការ​ចំណាយ​ថ្លៃ​ជួសជុល​ ឬ​ សាងសង់​ជញ្ជាំង​អឌ្ឃ​សិទ្ធិ​ឡើង​វិញ​ដោយ​លះបង់​សិទ្ធិ​របស់​ខ្លួន​ទៅ​លើ​ជញ្ជាំង​អឌ្ឃ​សិទ្ធិ​នោះ។ លេីក​លែង​តែ​អឌ្ឃ​សិទ្ធិ​ ទល់​ និង​ ទ្រ​ អគារ​របស់​ខ្លូន​តែ​ប៉ុណ្ណោះ​។

តេីកម្ម​សិទ្ធិ​ករ​ ម្នាក់​ អាច​ ចោះ​ចូល​ ឬ​ អាច​សាង​សង់​ សំណង់​អ្វី​មួយ​ចូល​ក្នុង​ជញ្ជាំង​អឌ្ឃ​សិទ្ធិ​ របស់​កម្មសិទ្ធិ​ករ​ម្នាក់​ទៀត​បាន​ដែរឬទេ​? ហើយ​ប្រសិន​បើ​មាន​ជំលោះ​តេី​ត្រូវ​ធ្វើ​ដូច​ម្ដេច​?

មាត្រា​១៨៨=បាន​សរសេរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្មាន​ កម្មសិទ្ធិ​ករ​ណា​មួយ​អាច​មាន​សិទ្ធិ​ចោះ​ចូល​ឬ​អាច​សាង​សង់​សំណង់​អ្វី​បាន​ទាំងអស់​ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត​ណា​មួយ​ពី​សំណាក​ ម្ចាស់​កម្មសិទ្ធិ​ករ​ផ្សេង​ម្នាក់​ទៀត​។ ក្នុង​ករណី​ មាន​ជំលោះ​ឬ​ វិវាទ​ណា​មួយ​កេីត​ឡើង​គឺ​ត្រូវ​ផ្អាក​ការ​សាងសង់​ និង​បញ្ចប់​រ៉ាល់​សកម្មភាព​ទាំង​អស់​ ហើយ​និង​មាន​អផ្ញារ​កណ្ដាល​ដែល​ជា​អ្នក​ជំនាញ​ និង​ កំណត់​មធ្យោបាយ​ថ្មី​ណា​មួយ​សម្រាប់​កម្ម​សិទ្ធិ​ករ​ទាំង​ពី​ ដោយ​មិន​ប៉ះពាល់​ដល់​កម្មសិទ្ធិ​ករ​ណា​មួយ​ឡើយ​។

📌ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!

📌****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១

No comments:

Post a Comment

Post Top Ad

Your Ad Spot