តេីរបង ឬក៏អគារដែលបានសាងសង់ជាប់នឹងផ្លូវសាធារណៈ ប្រសិនបើមានការពង្រីកផ្លូវ ហេីយមានផលប៉ះពាល់ តេីត្រូវធ្វើដូចម្ដេច?
នៅក្នុងច្បាប់ភូមិបាល ត្រង់មាត្រា១៤៨=កថាខណ្ឌទី២ មុននឹងធ្វើរបងឬកសាងអគារប្រភេទណាក៏ដោយដែលស្ថិតនៅជាប់ផ្លូវសាធារណៈ កម្មសិទ្ធិករចាំបាច់ត្រូវតែធ្វើការត្រួតពិនិត្យមេីលភាពសមស្របនៃ អគារនោះជាមួយនិង ប្លង់ តម្រង់ជួរ ប្រសិនបើមាន។ រ៉ាល់លិខិតអនុញ្ញាតសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ជួរដែលមានរួចហេីយ។ អាផ្ញាធរមានសមត្ថកិច្ចអាចសម្រេចផ្លាស់ប្ដូរទំហំផ្លូវសាធារណៈបាន តាមតម្រូវការ ចាំបាច់ សម្រាប់ផលប្រយោជន៍សាធារណៈ។ នៅពេលដែលអាផ្ញាធរធ្វើការសម្រេចពង្រីកទំហំផ្លូវ សំណង់ទាំងឡាយដែលស្ថិតនៅលើបន្ទាត់តម្រង់ជួរ ត្រូវបន្ថយទៅក្រោយ។ បេីជារបងធម្មតា ឬ ជា សំណង់ស្រាលៗ អាផ្ញាធរតម្រូវឱ្យធ្វើការរំកិលចេញ ប្រសិនបើជាអចលនវត្ថុនៃការផ្លាស់ប្តូរ កែ សម្រួល រុះរើបាន អចលនវត្ថុនោះត្រូវស្ថិតនៅក្នុងសភាពដដែលសិន រហូតដល់ អាផ្ញាធរមានសមត្ថកិច្ចសំរេចពីការ ពង្រីកដែលបាន គ្រោងទុក។ ការដកហូត កម្មសិទ្ធិ មួយចំណែក ឬទាំងស្រុងអាចប្រព្រឹត្តិទៅបានដោយអនុវត្តត្រឹមត្រូវ តាមនិតិវិធីច្បាប់។ ចំពោះដីដែលកាន់កាប់ស្របព្រមទាំងរបង និង សំណង់ទាំងឡាយដែលបានធ្វើឡើងត្រឹមត្រូវ តាមច្បាប់ ម្ចាស់កម្មសិទ្ធិមានសិទ្ធិ ទាមទារអោយសង ការខូចខាតរបស់ខ្លូន។
តេីត្រូវធ្វើដូចម្ដេច ចំពោះកម្មសិទ្ធិករ ម្នាក់ដែលគាត់មានបំណង ចង់ខួងអណ្ដូង ការជីកស្ទង់ដី ការជីករុករក ការ គវត្ថុប្រកបដោយគ្រោះថ្នាក់ ដែលនាំឲ្យប៉ះពាល់សុខភាព និង មានសំឡេងរំខាន?
តាមមាត្រា១៤៩=ចំពោះកម្មសិទ្ធិករដែលចងធ្វើនៅលេីដីរបស់ខ្លួននូវកិច្ចការដែលមានលក្ខណៈរំខានដល់ដីអ្នកជិតខាង ដូចជាការខួងអណ្ដូង ការជីកស្ទង់ដីការជីករុករក ការគវត្ថុប្រកបដោយគ្រោះថ្នាក់ដែលនាំឲ្យរំខាន ឬប៉ះពាល់ដល់សុខភាពអ្នកជិតខាង គឺត្រូវអនុលោមតាមបទបញ្ញត្តិនៃ បទបញ្ជាពិសេស ស្ដីពីការកំណត់ចម្ងាយ ដែលត្រូវប្រតិបត្តិ ឬ ស្ដីពីការ្យដែលធ្វើសម្រាប់ទប់ជ្រែង។
តេីម្ចាស់កម្មសិទ្ធិករពីអ្នកដែលមានផ្ទះជាប់គ្នាអាចធ្វើ (កេីយ ឬយ៉)ពាក្យថា កេីយឬ យ៉ មានន័យថា សំយាប ឬភាសាធម្មតា ហៅថា តមហាៗ ជាប់គ្នាបានដែរឬទេ?
មាត្រា១៥០=កម្មសិទ្ធិករមិនអាចនិងធ្វើប្រហោងទ្វារឬ បង្អួច កេីយ ឬយ៉ ត្រង់ ចំគ្នាបទៅវិញទៅមកបានទេ យ៉ាងហោចណាស់ក៏ ត្រូវសាងសង់ដាច់ពីគ្នា ចម្ងាយ២ម៉ែត្រ។
📌ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!
📌****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១


No comments:
Post a Comment