Breaking

Post Top Ad

Your Ad Spot

Monday, February 10, 2020

ផ្លូវជាតិចំនួន៣ខ្សែនឹងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត អាចនាំមកនូវសក្ដានុពលកាន់តែខ្លឹម

ផ្លូវជាតិចំនួន៣ខ្សែនឹងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត អាចនាំមកនូវសក្ដានុពលកាន់តែខ្លឹម



ភ្នំពេញ ៖ ផ្លូវជាតិចំនួនបីខ្សែ នឹងបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន យ៉ាងគាប់ប្រសើរ ជាមួយនិងគុណភាពក៏ដូចជា នាំមកនូវសក្ដានុពលបន្ថែមទៀតដល់តំបន់របស់ខ្លួន ខណៈដែលមានវិនិយោគិនជាច្រើនកំពុងរង់ចាំមើលលទ្ធផលនៃការលេចឡើងនូវរូបរាងថ្មីនេះ។

ផ្លូវជាតិទាំង៣ ខ្សែនោះរួមមាន៖

១. ផ្លូវជាតិលេខ៥៨ ជាប្រភេទផ្លូវDBST មានប្រវែងសរុបចំនួន១៧៤ គីឡូ​ម៉ែត្រ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនថៃ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ សាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា ផ្លូវជាតិលេខ៥៨នេះនឹងប្រារពពិធីបើកសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការណ៍នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើតាមកិច្ចប្រជុំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំកាលពី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈផ្លូវជាតិនេះ បានស្ថាបនាចប់សព្វគ្រប់១០០%ហើយ។

២. ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ

៣. ផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់និងស្ថាបនា ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ។សម្រាប់ទុនដែលគ្រោង នឹង ចំណាយទឹកសរុបប្រមាណ ៤៥,៧លានដុល្លារអាមេរិក ដោយមិនទាន់គិតប្រាក់បម្រុង ៨លានដុល្លារអាមេរិកទេ។ចំពោះរយៈពេលនៃក្នុងការសាងសង់គឺមានចំនួន ៣០ ខែ។

តាមរយៈការត្រៀមបណ្ដែតខ្លួន និងការលេចចេញជារូបរាងរួចមកហើយនេះ ស្ថានភាពនៅតាមតំបន់ទាំងនោះ ហាក់កំពុងមានភាពល្អប្រសើរឡើង ហើយវាក៏ជាពេលវេលាមួយដែលវិនិយោគិនគ្រប់គ្នាគួរចាប់អារម្មណ៍និងចុះទៅស្វែងរកឱកាសវិនិយោគបន្ថែមនៅក្នុងតំបន់នេះផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot