Breaking

Post Top Ad

Your Ad Spot

Tuesday, February 11, 2020

បន្តិចទៀតនឹងមានសួនបៃតងកាន់តែច្រើន ព្រោះរដ្ឋកំពុងជំរុញបន្ថែមលើការពង្រីកសួនតាមសំណង់អគារនានា

ភ្នំពេញ ៖ ដោយសារការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់អ្នកវិនិយោគនិងប្រជាជន លើវិស័យសំណង់និងអចលនទ្រព្យជាដើម បានធ្វើឱ្យសំណង់អគារនានា រីកដុះដាលគួរ​ឱ្យកត់សំគាល់ ហើយអ្នកវិនិយោគលើគម្រោងធំៗមួយចំនួនបានមើលរំលងលើការរៀបចំបន្ថែមខាងផ្នែកសួនច្បារ ដែលជាផ្នែកមួយចូលរួមយ៉ាងសំខាន់ក្នុងការលម្អរឱ្យកាន់តែមានភាពទាកទាញក៏ដូចជាផ្ដល់នូវផាសុខភាពដល់អតិថិជនរបស់ខ្លួន។

ដោយមើលឃើញកង្វះខាតទាំងអស់នេះ រដ្ឋាភិបាលបាននឹងកំពុងជំរុញបន្ថែមលើ អ្នកវិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ ឱ្យបង្កើត​សួនច្បារ​សម្រាប់​​សំណង់អគារនានា ដើម្បីបង្កើនសោភ័ណភាពទីក្រុង ព្រមទាំង​បង្កើនការទាក់​ទាញ​ទេសចរណ៍ផងដែរ​។

កាលពីថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការរីកចម្រើន របស់រាជធានីភ្នំពេញ បានជំរុញ​ឱ្យមានសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាស ជាច្រើន ខណៈដែលកំណើនប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ពិសេសលើវិស័យអចលនទ្រព្យ។

តាមរយៈកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ រដ្ឋបាលរាជធានី ភ្នំពេញ ដែលមានវត្តមានឯកឧត្តមឃួង ស្រេង ដដែលនេះបានឱ្យដឹងថា រាជធានីភ្នំពេញ កំពុងជំរុញឱ្យបណ្តាអ្នកវិយោគលើវិស័យ​សំណង់ និងអចលនទ្រព្យ ងាកមកគិតដល់ការបង្កើតសួនច្បារសម្រាប់សំណង់របស់ខ្លួន ដើម្បីកាត់បន្ថយពីផលប៉ះពាល់បរិស្ថាន សុខភាព និងការបញ្ចេញជាតិពុលនៅក្នុងទីក្រុង ខណៈវិស័យសំណង់ និងអចលនទ្រព្យកាន់តែកើនច្រើនឡើងៗ ដើម្បីឆ្លើយតបទៅនឹង​កំណើនប្រជាជន។

ជាមួយនេះ លោក សាំ ពិសិដ្ឋ ដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍​ថា ក្រៅពីជំរុញឱ្យអ្នកវិយោគបង្កើតសួនច្បារសម្រាប់សំណង់អគារ បច្ចុប្បន្ន អាជ្ញាធរភ្នំពេញ ក៏ត្រៀមកែលម្អចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើឡើងវិញ និងភ្លើងលម្អពណ៌នាពេលរាត្រី ពិសេសបង្កើតសួនច្បារតាមបណ្តោយផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ ហើយវាក៏មានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្មរវាងវិស័យ​ទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ។

ការជំរុញឱ្យមានការបង្កើតនូវសួនច្បារបន្ថែមតាមសំណង់អគារនានានេះ យើងជឿជាក់ថានឹងកាន់តែធ្វើឱ្យទីក្រុងរបស់យើង មានបរិយាកាសល្អបន្ថែមទៀត ពិសេសគឺផ្ដល់នូវផាសុខភាពផងដែរ ហើយយើងក៏សង្ឃឹមនិងជឿជាក់ថាអ្នកវិនិយោគទាំងអស់នឹងចូលរួមសហការ លើផែនការដ៏សំខាន់មួយនេះ ព្រោះវាពិតជាការរួមចំណែកមួយដ៏សំខាន់សម្រាប់សង្គមក៏ដូចជាផ្ដល់ភាពទាក់ទាញបន្ថែមលើគម្រោងផ្ទាល់ផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot