Breaking

Post Top Ad

Your Ad Spot

Tuesday, February 11, 2020

យ៉ាងហោចណាស់ត្រឹម៥ឆ្នាំទៀត ផ្លូវសហព័ន្ធរុស្សុីនឹងក្លាយជាតំបន់ខុនដូ ស៊ីវិល័យនៅកណ្តាលក្រុង

យ៉ាងហោចណាស់ត្រឹម៥ឆ្នាំទៀត ផ្លូវសហព័ន្ធរុស្សុីនឹងក្លាយជាតំបន់ខុនដូ ស៊ីវិល័យនៅកណ្តាលក្រុង



ភ្នំពេញ ៖ផ្លូវសហពន្ធ័រុស្សី បានក្លាយជា តំបន់ខុនដូ កណ្តាលក្រុង ដ៏ស៊ីវិល័យ នៅកណ្តាលក្រុង ខណៈក្រុមហ៊ុនអចលទ្រព្យ កូរ៉េ ជប៉ុន ចិន បានបោះទុនវិនិយោគជាហូរហែ។ ជាក់ស្តែង ក្រុម​ហ៊ុន​ប៊ូយ៉ុង​ជា​​ក្រុម​ហ៊ុ​ន​ពហុ​ធុរកិច្ច​​មាន​ស្នាដៃ​​សាងសង់​ជា​ច្រើន​នៅ​ប្រទេស​​កូរ៉េ ជា​ពិសេស​គឺ​​សំណង់​អគារ​ស្នាក់​នៅ​​ ដែល​នា​ពេល​នេះ​បាន​​សម្រេច​សាងសង់​ទីក្រុង​​ពាណិជ្ជ​កម្ម និង​លំនៅ​ឋាន​លើ​ផ្ទៃ​ដី​២៣,៥​ហិកតា ស្ថិត​នៅតាម​បណ្តោយ​​មហា​​​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ​ ខណ្ឌ​សែនសុខ។ ការ​វិនិយោគ​​របស់​​ក្រុម​ហ៊ុន​​ប៊ូយ៉ុង​​សាធារណ​រដ្ឋ​​កូរ៉េ ​កសាង​ទីក្រុង​រណប​​ប៊ូយ៉ុង​ ក្នុង​តម្លៃ​១.១៣៣​លាន​ដុល្លារអាមេរិក​ ។ ការ​ដ្ឋាន​​សំណង់​ប៊ូយ៉ុងថោន​មួយ​ដ៏​ធំល្វឹង​ល្វើយ​របស់​ក្រុម​ហ៊ុន​ប៊ូយ៉ុង​គ្រុប​​មាន​ផ្ទៃក្រឡា​សាងសង់​​ជាង​២​លាន​ម៉ែត្រ​ការ៉េ ​ក្នុង​នោះ​មាន​​អគារ​ពាណិជ្ជ​កម្ម អគារ​លំនៅឋាន មជ្ឈ​មណ្ឌល​កីឡា និង​សាលា​រៀន​ដែលចំណាយ​​ទឹក​ប្រាក់​​១.១៣៣​លាន​​​ដុល្លារអាមេរិក ។ 


​ ក្នុង​ដំណាក់​កាល​​ដំបូង​ក្រុម​ហ៊ុន​នឹង​ធ្វើការ​​សាងសង់​អគារ​ស្នាក់​នៅ​រួម និង​អគារ​ពាណិជ្ជ​កម្ម​ដែល​​មាន​ផ្ទៃ​ក្រឡា​​​សរុប​ប្រមាណ​២៥​ម៉ឺន​ម៉ែត្រ​ការ៉េ​ ត្រូវ​​ប្រើ​ប្រាស់ទឹក​ប្រាក់​វិនិយោគ​​ជាង​១០៥​លាន​ដុល្លារ​អាមេរិក ។ គួររំលឹកថា អគារប៊ូយ៉ុងថោន បានប្រកាសធ្វើការសាងសង់ នៅឆ្នាំ២០១៣ ដែលមកដល់ពេលបច្ចុប្បន្ននេះ ទីក្រុងដ៏ធំនៅកណ្តាលក្រុងមួយនេះ សាងសង់បានប្រមាណ ៧០ភាគរយហើយ ដែលនឹងបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនៅកណ្តាលក្រុងភ្នំពេញ។

ដោយឡែក ក្រុមហ៊ុនដ៏ធំរបស់ចិន ពោលគឺព្រីនស៍រៀល​អ៊ីស្ទេត បានប្រកាសសាងសង់គម្រោងយក្សអ៊ីនធឺណាសិនណល ផ្លាហ្សា មួយទៀត នៅលើដងផ្លូវដល់ស៊ីវិស័យមួយនេះ ដែលស្ថិតនៅទល់មុខនឹងគម្រោងប៊ូយ៉ុងតែម្តង។

អ៊ីនធឺណាសិនណល ផ្លាហ្សា ផ្លូវសហព័ន្ធរុស្សុី គឺជាគម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារធំទីបី របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅរាជធានីភ្នំពេញ។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលជាអគារចម្រុះ និងពហុមុខងារបែបច្រកចេញចូលតែមួយ ដែលមានទំហំសរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចំណុចប្រសព្វគ្នារវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពលបំផុត នៅរាជធានីភ្នំពេញ។

គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារនេះ មានអគារសរុបចំនួន៥ ក្នុងនោះ ២អគារជាការិយាល័យ និងអគារប្រណិតចំនួន៣ទៀតជាខុនដូ ដែលក្នុង១អគារមានកម្ពស់១២ជាន់ មាន៤៥៦បន្ទប់ នឹងអាចប្រគល់ជូន អតិថិជនស្នាក់នៅក្នុងចុងឆ្នាំ២០២០នេះផងដែរ។

គម្រោង​អគារ​ខុនដូ ដែល​មាន​ឈ្មោះ​ថា «លំនៅដ្ឋាន​អារ៉ាខាវ៉ា»ខុនដូ​តម្លៃ​សមរម្យ​នេះ ត្រូវ​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ចំនួន​៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក របស់​ក្រុមហ៊ុនមកពីប្រទេសជប៉ុន ដែលមានឈ្មោះថា Arakawa ។ ​គម្រោង​អគារ​ខុនដូ ដែល​មាន​ឈ្មោះ​ថា «លំនៅដ្ឋាន​អារ៉ាខាវ៉ា» នេះបាន​បែងចែក​ទី​២​ដំណាក់​កាល​ធំៗ ដោយ​ក្នុង​នោះ ដំណាក់​កាល​ទី១ មាន​១០​អគារ និង​មាន​ប្រមាណ ២០០០​យូនីត។

អត្ថបទ៖  ពេជ្រ ស្រីវណ្ណ

No comments:

Post a Comment

Post Top Ad

Your Ad Spot