គម្រោង ៥ធំៗនៅកោះកុង កំពុងក្លាយជាមន្តស្នេហ៍ ទាញអ្នករកស៊ីដីធ្លីឲ្យទៅវិនិយោគ
មានគម្រោងធំៗចំនួន៥ដែរបានចាប់ផ្ដើមសាងសង់ចាប់ពីឆ្នាំ២០១៩ កន្លងនេះនឹងគម្រោងខ្លះកំពុងតែជិត បញ្ចប់ក្នុងឆ្នាំ២០២០នេះតែម្តង ដែរកំពុងតែធ្វើឱ្យខេត្តមួយនេះកាន់តែបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើងបន្ថែមទៀតផង។ គម្រោងទាំង៥ នោះមានដូចជា៖
១- ការពង្រីកផ្លូវជាតិលេខ៤៨ចេញពីផ្លូវជាតិលេខ៤ទៅកាន់ទីរួមខេត្តកោះកុងដែលនឹងធ្វើឲ្យខេត្តដាច់ស្រយាលមួយនេះកាន់តែទទួលបានភាពទាក់ទាញ និងការអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត។ ការពង្រីកផ្លូវជាតិលេខ៤៨នេះ ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកំឡុងពេលសម្តេចអញ្ជើញចូលរួមពិធីបុណ្យសមុទ្រកាលពីចុងឆ្នាំមុន។
២- គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិទី៤របស់កម្ពុជាដែលមានតម្លៃ៣៥០លានដុល្លារសាងសង់លើទំហំដីរហូតដល់៧៥០ហិកតាដោយមានការវិនិយោគពីក្រុមហ៊ុន Union Development Group Co., Ltd. ។
៣- ការសាងសង់ផ្លូវតភ្ជាប់រវាងស្រុកសំឡូតក្នុងខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុង។ គម្រោងផ្លូវនេះនឹងចាប់ផ្តើមនៅឆ្នាំ២០១៩នេះហើយដែលមានប្រវែង ជាង ១៩០គីឡូម៉ែត្រ។
៤- កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកោះកុងត្រូវបានសាងសង់ឡើងរហូតមកដល់ពេលនេះគឺសម្រេចបាន៩០ភាគរយហើយ ដែលធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍនៅខេត្តនេះកាន់តែមានភាពសកម្ម និងរីកការចម្រើន។ ក្រៅពីនេះ ខេត្តកោះកុងក៏មានកំពង់ផែរបស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) ក៏បាននឹងកំពុងសាងសង់នៅក្បែរនោះដែរដែលមានជម្រៅ១២ ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្តានុពលកាន់តែខ្ពស់ក្នុងការនាំទំនិញទៅកាន់ទីផ្សារបរទេស។
៥- តំបន់ស្ថិតនៅជាប់ព្រំដែនប្រទេសថៃមានច្រកអន្តរជាតិដែលតភ្ជាប់ប្រទេសទាំងពីរឲមានភាពងាយស្រួលក្នុង ការដឹកជញ្ជូន ទំនិញ ទៅវិញទៅមកនឹងការតភ្ជាប់ពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចិនគ្រោងនឹងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ដែលស្ថិតនៅលើផ្ទៃសរុប ២០០ ហិចតាឲក្លាយទៅ ជាតំបន់វប្បធម៌ ទេសចរណ៍ដែរប្រកបទៅដោយភាពច្នៃប្រឌិតថ្មីនៃការរុករក ការកែលំអ នឹងការកែសម្រួលគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន។ គម្រោងធំៗទាំង៥នេះ នឹងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងមានរីកលូតលាស់យ៉ាងខ្លាំងមិនចាញ់ខេត្តផ្សេងៗឡើយ។ ជាមួយ នឹងគម្រោង ធំៗទាំង៥ នេះតម្លៃដីក្នុងខេត្តកោះកុងនឹងមានកើនឡើងលើសពីការរំពឹងទុក ហើយក៏ជាឱកាសល្អខ្លាំង បំផុតសម្រាប់អ្នកវិនិយោគ លើវិស័យ អចនទ្រព្យនិងលើវិស័យផ្សេងៗ ទាំងអ្នកវិនិយោគក្នុងស្រុកនិងអ្នកវិនិយោគក្រៅស្រុកផងដែរ។
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment