Breaking

Post Top Ad

Your Ad Spot

Tuesday, February 11, 2020

ផ្លូវរថភ្លើងថ្មីតភ្ជាប់ពីកម្ពុជាទៅថៃកំពុងត្រៀមខ្លួនលើកស្ទួយសេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ

ផ្លូវរថភ្លើងថ្មីតភ្ជាប់ពីកម្ពុជាទៅថៃកំពុងត្រៀមខ្លួនលើកស្ទួយសេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ



ភ្នំពេញ ៖ គម្រោងរៀបចំការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងថៃកំពុងត្រៀមបង្ហាញឥទ្ធិពលរបស់ខ្លួន ដែលអាចនឹងអាខជួយឱ្យច្រកទ្វាព្រំដែននេះ កាន់តែមានសក្ដានុពលបន្ថែមទៀត ក៏ដូចជាបង្ហាញផ្លូវថ្មីសម្រាប់អ្នកវិនិយោគដែលចង់បោះទុនវិនិយោគនៅជាយដែនផងដែរ។

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ និងត្រៀមរៀបចំការតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។

ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍន៍តំបន់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គផងដែរ។

គួរជម្រាបដែរថា ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦​ គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

ក្នុងដំណើរការចុះត្រួតពិនិត្យនេះ ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងស្នើសុំទៅកាន់ខាងភាគីថៃក្នុងការបើកទ្វារនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្នផងដែរ។ក្នុងគោលបំណងជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្នផងដែរ។បន្ថែមពីលើនេះ ការបើកទ្វារព្រំដែននេះ នឹងជួយបង្កើនកាលានុវត្តភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកាអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)ផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot