វិស័យសំណង់និងអចលនទ្រព្យកម្តុជានៅតែរក្សាកំណើនវិជ្ជាមាន អាស្រ័យលើកត្តាទាំងនេះ
យោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះកំណើនសេដ្ឋកិច្ចនៅកម្ពុជាកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ដែលធ្វើឲ្យវិស័យអចលនទ្រព្យ នៅតែមានសក្តានុពលខ្លាំង។ ជាពិសេសនោះកំណើនប្រជាជនចេះតែមានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាកើនឡើងគួរឲ្យកត់សម្កាល់ដោយសារកត្តាទាំងនេះ រួមមាន៖
ធនធានមនុស្ស៖ កត្តាដែលចម្បងនោះមុននឹងមានភាពជោគជ័យថែមទាំងមាន ការរីកចម្រើនទៅលើការអនុវត្តផែនការណាមួយឬគម្រោងណាមួយក៏ដោយគឺកើតឡើងដោយសារតែមានធនធានមនុស្សដែលជាចំណុចគន្លឹះ។ មិនថាតែទំនាក់ទំនងក្នុងការជំនួញឬក៏ការវិនិយោគនោះទេ ចាំបាច់ត្រូវតែមានធនធានមនុស្សដោយសារតែសម័យបច្ចុប្បន្នមានការរីកម្រើនយ៉ាងខ្លាំងខាងចំណេះដឹង ការសិក្សា ស្រាវជ្រាវដែលពោរពេញទៅដោយសមត្ថភាពនិងកំពុងបង្កើតឲ្យមាននូវសក្តានុពលខ្លាំងបានចាប់ផ្តើមមានការកើឡើនជាបន្តបន្ទាប់បានធ្វើឲ្យធនធានកាន់តែមានភាពលូតលាស់ថែមទៀតផង។
ទេសចរណ៍៖ ជាការពិតដោយសារប្រទេសកម្ពុជាប្រទេសម្បូរតំបន់ទេសចរណ៍ ទេសភាពស្អាតៗជាច្រើនជាពិសេសនោះប្រាសាទបុរាណដែលកើតមានឡើងតាំងពីបុរាណកាលមកបានធ្វើឲ្យទាក់ទាញភ្ងៀវទេសចរមកមើលថែមទាំងមានការស្នាក់នៅជាច្រើនបានជម្រុញឲ្យមានការសាង់សង់ទៅលើ ផ្ទះ វីឡា ខុនដូ សម្រាប់លក់ឬក៏ជួលដើម្បីឲ្យភ្ញៀវបរទេសស្នាក់នៅ។ មិនតែប៉ុណ្ណេះបានធ្វើឲ្យតំបន់ខ្លះបានទាក់ទាញប្រទេសជិតខាងមកដាក់ទុនវិនិយោគទៅលើវិស័យសំណង់និងអចលនទ្រព្យដោយឃើញនៅវិសាលភាពខ្ពស់ក្នុងការអភិវឌ្ឍន៍ដើម្បីយកទៅអនុវត្តផងដែរ។
លំហូរនៃការវិនិយោគបរទេស៖ដោយសារតែកម្ពុជាជាប្រទេសដែលកំពុងតែមានការអភិវឌ្ឍន៍នោះស្របពេលដែលមានការនាំចូលពីប្រទេសជិតខាងមានការចាប់អារម្មណ៍ក្នុងការទាញយកឱកាសមកវិនិយោគទុនដោយសារតែកម្ពុជាមានធនធានច្រើនមិនថាតែ វិស័យអចលនទ្រព្យ ទេសចរណ៍ ឧស្សាហកម្មនោះទេបានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនចេះ តែកើនឡើងជាបន្តបន្ទាប់ក្នុងការដាក់ទុនមកវិនិយោគដែលធ្វើឲ្យកម្ពុជានៅតែមានសក្តានុពលថែមទៀតផង។
ជាការពិតណាស់ណាស់ស្របពេលដែលកម្ពុជានៅតែរក្សាកំណើនវិជ្ជាមានដោយសារតែមានកត្តាខាងលើបានបង្ហាញពីចំណុចសំខាន់ៗបានធ្វើឲ្យមានការជម្រុញយ៉ាងខ្លាំងទៅវិស័យសំណង់និងអចលនទ្រព្យចេះតែមាននូវសក្តានុពលថែមទាំងមានការរីកម្រើនយ៉ាងខ្លាំង បានធ្វើឲ្យការអភិវឌ្ឍន៍ឈានទៅរកភាពជោគជ័យផងដែរ៕
អត្ថបទដោយ៖តែម សុគន្ធា


No comments:
Post a Comment