ត្រី ៣ ប្រភេទនៅកម្ពុជាសម្បូរទីផ្សារខ្លាំង និងមានតម្លៃខ្ពស់គួរសម តែមិនសូវមានអ្នកចិញ្ចឹម
១. ត្រីរ៉ស ត្រីដៀប
ការចិញ្ចឹមត្រីរ៉សមានលក្ខណៈស្រដៀងនិងការចិញ្ចឹមត្រីផ្សេងៗទៀតដែរ។ ការចិញ្ចឹមត្រីរ់សនេះទៀតសោតអាចចំណាយពេលពី ៦ - ៨ ខែ គឺអាចប្រមូលផលបានហើយ។ មួយវិញទៀតត្រីរ៉ស់និងត្រីដៀបបងប្្អូនខ្មែរយើងនិយាយបរិភោគច្រើនខា្លំងណាស់ ប៉ុន្ដែត្រីដែលមានលក់លើទីផ្សារបច្ចុប្បន្នគឺភាគច្រើននាំចូលមកពីប្រភេទជិតខាងស្ទើរតែ ៩០ ភាគរយទៅហើយ។ នេះជាឱកាសមួយចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរចិញ្ចឹមត្រីនេះ។
២. ត្រីអណ្ដែង
តាមរយៈការចុះផ្សាយរបស់ ក្រសួងពត៌មានបានឲ្យដឹងថា កសិករមួយរូបរស់នៅ កាំមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង អាចរកប្រាក់ចំណូលបានក្នុងមួយថ្ងៃចាប់ពី ៥០ម៉ឺនទៅ ៧០ ម៉ឺនរៀល ពីរបរចិញ្ចឹមត្រីអណ្ដែង។
៣. ត្រីទីឡាព្យាក្រហម
លោកអ្នកប្រាកដជាបានដឹងរួចមកហើយថា ប្រជាពលរដ្ឋខ្មែរយើងនិយមបរិភោគត្រីនេះច្រើនប៉ុណ្ណា។ មិនត្រឹមតែបរិភោគជាអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្ដែបើយើងសង្កេតមើលទៅតាមកម្មវិធីផ្សេងៗ ក៏គេនិយមយកត្រីទីឡាព្យាក្រហមនេះទៅធ្វើជាម្ហូមផ្សេងៗដែរ។ អាស្រ័យហេតុ ត្រីទីឡាព្យាក្រហមនេះគឺមានទំហំទីផ្សារធំមិនចាញ់ត្រី២ ប្រភេទខាងលើប៉ុន្មាននោះទេ៕
អត្ថបទដោយ៖ សារ ធូរ៉ា


No comments:
Post a Comment