Breaking

Post Top Ad

Your Ad Spot

Thursday, February 20, 2020

តំបន់ឧទ្យានជាតិគីរីរម្យអាចនឹងក្លាយជាតំបន់ឧទ្យានអេកូបច្ចេកវិទ្យាប្រមូលផ្តុំក្រុមហ៊ុ​នជប៉ុនធំៗ

តំបន់ឧទ្យានជាតិគីរីរម្យអាចនឹងក្លាយជាតំបន់ឧទ្យានអេកូបច្ចេកវិទ្យាប្រមូលផ្តុំក្រុមហ៊ុ​នជប៉ុនធំៗ



ភ្នំពេញ ស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍន៍ ប្រទេសកម្ពុជាកំពុងតែដំណើរការជាបន្តបន្ទាប់ជាពិសេសនោះតំបន់ទេសចរណ៍ដែលជាមុខសញ្ញាដ៏សំខាន់ៗជាពិសេសនោះតំបន់មានសក្តានុពលក្នុងការអភិវឌ្ឍន៍ថែមទៀតផង។ជាក់ស្តែងគេឃើញឧទ្យានជាតិគីរីរម្យជាតំបន់ទេសចរណ៍ដែលកំពុងតែបង្អួតសម្រស់ទាក់ទាញភ្ងៀវទេសចរ ថែមទាំងជាតំបន់ដែលនឹងកំពុងតែមានការអភិវឌ្ឍន៍ជាច្រើនផងដែរ។

លើសពីនេះផងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទូលជួបជាមួយលោក តាកេស៊ិអ៊ិហ្សុកា ដែលជាប្រធានក្រុមហ៊ុនA2A Town (Cambodia) Co.Ltdនិងជាស្ថាបនិកវិទ្យាស្ថានបច្ទេកវិទ្យាគីរីរម្យបានពិភាក្សាអំពីការអនុវត្តភាពនៃកិច្ចសហប្រត្តិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យនិងក្រុមហ៊ុនA2A Town Cambodiaក្នុងបរិយោកាសសេដ្ឋកិច្ចឌីជីថលថែមទៀតផង។

យោងតាមការលើកឡើងពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថាការវាយតម្លៃខ្ពស់ពីក្រុមហ៊ុនA2A Town Cambodia ដែលជាស្ថាបនិកជាជនជាតិជប៉ុន បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យថែមទាំងចូលរួមចំណែកការអភិវឌ្ឍន៍អេកូទេសចរណ៍នៅតំបន់ភ្នំគីរីរម្យផងដែរ។មិនតែប៉ុណ្ណេះបានបន្ថែមលើគោលនយោបាយនៃការអនុគ្រោះនិងគាំពារអ្នកវិនិយោគពីបរទេស​ ដើម្បីទាក់ទាញអ្នកវិនិយោគគិនឲ្យកាន់តែមានចំនួនច្រើនមកបណ្តាក់ទុននៅកម្ពុជា បាននិងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណាយផលដែលធ្វើឲ្យអ្នកវិនិយោគបរទេសទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពទុកចិត្ត ស្របពេលដែលកម្ពុជាកំពុងតែមានភាពសុខសន្តិភាពពេញលេញ។

គួរបញ្ជាក់ផងដែរថាវិទ្យាស្ថានគីរីរម្យ ត្រូវមានការចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ហើយបានផ្តល់ឱកាសឲ្យមានការបម្រើការនៅក្នុងគម្រោងឬស្ថានប័នរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែងនៃគោលនយោបាយឌីជីថលនិងរដ្ឋាភិបាលឌីជីថលដែលនិងត្រូវបានអនុវត្ត ក្នុងការគាំទ្រពីរាជរដ្ឋាបាលដើម្បីអាចឲ្យក្រុមហ៊ុមA2A Town Cambodiaអាចកៀរគរអ្នកវិនិយោគគិន និងក្រុមហ៊ុនបច្ចកវិទ្យាជប៉ុនមកចូលរួមបង្កើតជាឧទ្យានអេកូបច្ចេកវិទ្យានៅតំបន់គីរីរម្យសំដៅការចូលរួមចំណែកក្នុងការកសាងទាំងធនធានមនុស្សនិងធនធានបច្ចេកវិទ្យានៅកម្ពុជាថែមទៀតផង៕

អត្ថបទដោយ៖តែម សុគន្ធា

No comments:

Post a Comment

Post Top Ad

Your Ad Spot