Breaking

Post Top Ad

Your Ad Spot

Friday, February 21, 2020

ច្បាប់ភូមិបាលៈ ដូច​ម្ដេច​ដែល​ហៅ​ថា​កម្មសិទ្ធិ​អវិភាគ?

ប្រធាន​បទ​ថ្ងៃ​នេះ​ និយាយ​អំពី​​ (ទម្រង់​នៃ​កម្មសិទ្ធិ​) ដូច​ម្ដេច​ដែល​ហៅ​ថា​កម្មសិទ្ធិ​អវិភាគ?




ដើម្បី​ឆ្លើយតប​និង​សំណួរ​នេះ​ខ្ញុំ​សូម​ពន្យល់​ពាក្យ​ជាមុនសិន​ មាន​ន័យ​ថា​=​ជា​កម្មសិទ្ធ​ដែល​មិន​អាច​ហែក​ចែក​គ្នា​បាន​។

ឧទាហរណ៍​ថា​ ផ្ទះ​ របស់​ ពុក​ម៉ែ​ គាត់​ មាន​កូន​5​ នាក់​ ហើយ​គាត់​ស្លាប់​ទៅ​ដោយ​មុន​និង​ស្លាប់​ គាត់​មិនបាន​ប្រាប់ថា​អោយ​កូន​ណា​មួយ​ទេ​ ដូច្នេះ​បើ​តាម​ន័យ​នៃ​ច្បាប់​ កូន​ណា​មួយ​នៃ​កូន​ទាំង​5មិន​អាច​ធ្វើការ​បែងចែក​ផ្ទះ​នោះ​ជា​ចំណែក​កម្មសិទ្ធិ​ឯកជន​របស់​នណារ​ម្នាក់​បាន​ឡើយ​។ មាត្រា​១៦៨=​ដែល​ហៅ​ថា​កម្មសិទ្ធិ​អវិភាគ​ជា​កម្មសិទ្ធិ​លើ​ទ្រព្យ​​តែ​មួយ​ជារបស់​បុគ្គលច្រេីន​នាក់​។ បុគ្គល​ទាំង​នោះ​ជា​កម្មសិទ្ធិ​ករ​ អវិភាគ​។ កម្មសិទ្ធិ​ករ​អវិភាគ​ម្នាក់​ៗ​មាន​ចំនែក​របស់​ខ្លួន​ក្នុង​ទ្រព្យ​នោះ​បន្តែ​ទ្រព្យ​នោះ​មិន​អាច​ពុះ​ចែក​គ្នា​បាន​ឡេីយ​។


  • តើ​ម្ចាស់​កម្មសិទ្ធិ​ករ​ម្នាក់​ៗ​ដែល​ជា​ចំណែក​នៃ​ កម្មសិទ្ធិ​អវិភាគ​នោះ​អាច​លក់​ដូរ​ចំនែក​របស់​ខ្លួន​បាន​ដែរឬទេ​? និង​មួយ​សំណួរ​ទៀត​ ថា​តេី​ម្ចាស់​បំណុល​នៃ​ម្ចាស់​កម្មសិទ្ធិ​ករ​អវិភាគ​ណា​មួយ​អាច​រឹបអូស​ទ្រព្យ​ដែល​ជា​ចំណែក​ណា​មួយ​នៃ​ទ្រព្យ​នោះ​បាន​ដែរឬទេ​?


មាត្រា​១៦៩=​កថាខណ្ឌ​ទី​២​បាន​សរសេរ​ថា​ម្ចាស់​កម្មសិទ្ធិ​ករ​ម្នាក់​ៗ​អាច​លក់​ចំនែក​ឬ​ ចុះ​កិច្ចសន្យា​ផ្សេងៗ​លើ​ចំណែក​ណា​មួយ​ដែល​ជា​របស់​ខ្លួន​។ ម្ចាស់​បំណុល​របស់​គេ​ម្នាក់ៗ​អាច​រឹបអូស​ចំណែក​នៃ​ទ្រព្យ​របស់​អ្នក​នោះ​បាន​។

📌ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!

📌****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១

No comments:

Post a Comment

Post Top Ad

Your Ad Spot