Breaking

Post Top Ad

Your Ad Spot

Friday, February 21, 2020

ច្បាប់ភូមិបាលៈ ដូច​ម្ដេច​ដែល​ហៅ​ថា​ សហកម្មសិទ្ធិ?

ដូច​ម្ដេច​ដែល​ហៅ​ថា​ សហកម្មសិទ្ធិ​?



កម្មសិទ្ធិ​តែ​មួយ​ជារបស់​ប្រជាជន​ច្រើន​នាក់​។ ឧទាហរណ៍​ថា​ មនុស្ស​ច្រើន​នាក់​រួម​គ្នា​ទិញ​ឡាន​មួយ​គ្រឿង​។ ឡាន​មួយ​គ្រឿង​នោះ​គេ​ហៅ​ថា​ សហ​កម្មសិទ្ធិ​។ ដែល​ហៅ​ថា​សហ​កម្មសិទ្ធិ​គឺជា​កម្មសិទ្ធិ​លើ​ទ្រព្យ​ជា​ អចលនវត្ថុ​របស់​បុគ្គល​ច្រើន​នាក់​បែង​ចែក​តាម​ឡូត៍​ដែល​ម្នាក់​ៗ​បាន​មួយ​ចំណែក​ជា​របស់​ឯក​ជន​ ហេីយ​មួយ​ចំណែក​ទៀត​ជា​ផ្នែក​នៃ​ទ្រព្យ​រួម​។ (មាត្រា​១៧៥)​ ឧទាហរណ៍​ដូចជា​ដីឡូត៍​យេីង​លក់​សព្វ​ថ្ងៃ​ហ្នឹង​ គេ​ហៅថា​ជា​សហ​កម្មសិទ្ធិ​ហេីយ។


  • ចំពោះ​សហ​កម្មសិទ្ធិ​ករ​ នៅ​ក្នុង​ សហ​កម្មសិទ្ធិ​តេីអាច​មាន​សិទ្ធិ​អ្វី​ខ្លះ​? និង​ មាន​មិន​មាន​សិទ្ធិ​អ្វី​ខ្លះ​?

មាត្រា​១៧៧​=​សហ​កម្មសិទ្ធិ​ករ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ទៅ​ចំណែក​ណា​មួយ​នៃ​ទ្រព្យ​របស់​ខ្លួន​មាន​សិទ្ធិ​ពេញ​លេញ​លេី​ ចំណែក​ឯ​ក​ជន​របស់​ខ្លួន​ដោយ​មិន​បំពាន​ទៅ​លើ​ចំនែក​រួម​ និង​មិន​រំខាន​ ឬ​រាំងស្ទះ​ដល់​ការ​ប្រើ​ប្រាស់​ចំនែក​រួម​ទៅ​ដល់​ សហ​កម្មសិទ្ធិ​ករ​ដ​ទៃ​ទៀត​ឡើយ​។ សហ​កម្មសិទ្ធិ​ករ​ទាំង​នោះ​អាច​ជួល​ ឬ​ បង្កើត​ ផលុប​ភោគ​ រៀប​ចំ​សិទ្ធិ​ប្រេីរ​ប្រាស់​និង​ អាស្រ័យ​នៅ​ ដាក់​ ហុី​ប៉ូតែក​ ដាក់​បញ្ចាំ​នូវ​ចំនែក​ឯកជន​របស់​ខ្លួន​។ សហ​កម្មសិទ្ធិ​ករ​មិន​អាច​ធ្វើ​ ឬ​ មិន​មាន​សិទ្ធិ​ធ្វើ​ ការ​បង្កើត​ សេវ​ភាព​ទៅ​លើ​ចំនែក​របស់​អ្នក​ដ៏​ទៃ​បាន​ទេ​។ ✨ពន្យល់​ពាក្យ​=ផលុប​ភោគ​=សិទ្ធិ​បរិភោគ​ និង​សិទ្ធិ​ប្រេីរ​ប្រាស់​ និង​ផល​ទុន​ដែល​កេីត​ពី​ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដ៏​ទៃ​។

👨‍💻ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!

****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១

No comments:

Post a Comment

Post Top Ad

Your Ad Spot