Breaking

Post Top Ad

Your Ad Spot

Wednesday, February 19, 2020

មេធំផ្នែកលុយ ថា៖ ខ្ចីលុយធនាគារទិញទ្រព្យ មិនមែនជាកំហុស ដូចយកលុយទៅទិញរបស់ទំនើបៗ

មេធំផ្នែកលុយ ថា៖ ខ្ចីលុយធនាគារទិញទ្រព្យ មិនមែនជាកំហុស ដូចយកលុយទៅទិញរបស់ទំនើបៗ



ភ្នំពេញ ការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នក​កើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល។ នេះបើតាមការលើកឡើង របស់លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនគារអេស៊ីលីដា ភីអិលស៊ី​ ។

លោកបានពន្យល់ប្រាប់ទៅប្រជាពលរដ្ឋថា ត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។

អ្នកខ្ចីប្រាក់គួរយល់ដឹងឲ្យបានច្បាស់ ក្នុងការប្រើប្រាស់ឥណទានឲ្យបានត្រឹមត្រូវ ស្របទៅតាមតម្រូវការរៀងៗខ្លួន ដូចជាប្រើប្រាស់ក្នុងការពង្រីកមុខរបរ ពង្រីកអាជីវកម្មពីតូចទៅធំ និងប្រើប្រាស់ផ្សេងៗទៀត ឲ្យមានការរីកចម្រើន ក្នុងជីវភាពរស់សព្វថ្ងៃ ដោយមានគួរប្រើប្រាស់ឥណទានមកទិញឧបករណ៍ ឬសម្ភារប្រើប្រាស់ទំនើបៗ ដែលបង្កមិនមានការរីកចម្រើនដល់ខ្លួន ដូចជានាំឲ្យមានបំណុលជាប់ខ្លួនជាដើមផងដែរ។ នេះបើតាមការបញ្ជាក់យ៉ាងច្បាស់របស់សហគ្រិនចំណាស់ អ៊ិន ចាន់នី។

ការ ខ្ចីលុយពីធនាគារ អ្នកត្រូវ តែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ដោយឡែកចំពោះ ការកម្ចី សម្រាប់ការយកទៅវិនោយោគលើអចលនទ្រព្យ គឺជារឿងមួយដែលល្អ ប្រសិន បើ​ពួកគាត់​ខ្វះ​លុយ ​គួរតែ​ប្រើ​កម្ចី​ពី​ធនាគារ។

ស្រដៀងគ្នានេះ លោក ង៉ែត ជូ បានលើកឡើងថា អ្នកទិញខុនដូ ប្រមាណស្ទើរតែ ៨០ភាគរយហើយ ដែលទិញដោយប្រើកម្ចី តែកម្ចីដែលល្អនោះ ​ពលរដ្ឋ​គួរ​ប្រើ​កម្ចី​ពី​ធនាគារ ព្រោះ មុន​នឹង​ធនាគារ​ឲ្យ​លុយ​ខ្ចី ធនាគារ​បាន​វាយ​តម្លៃ​យ៉ាង​ច្បាស់​លាស់​ពី​លទ្ធភាព​សង​របស់​អតិថិជន។ មួយ​ទៀត ធនាគារ គេ​នឹង​ត្រួត​ពិនិត្យ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ខុនដូ ឬ​បុរី ដែល​ជួយ​អ្នក​ទិញ​ឲ្យ​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ។

​លោក ង៉ែត ជូ បានបញ្ជាក់ផងដែរថា សព្វ​ថ្ងៃ​នេះ មាន​ម្ចាស់​បុរី​មួយ​ចំនួន​បាន​ផ្តល់​សេវា​បង់​រំលស់ ដោយ​មិន​បាន​វាយ​តម្លៃ​ពី​ចំណូល​អតិថិជន​ឲ្យ​បាន​ច្បាស់​លាស់ ដែល​គិត​តែ​ពី​ប្រាក់​ចំណេញ ហើយ​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​អតិថិជន។

បើយោងតាមការសិក្សា របស់ក្រុម ការងារ Business Cambodia បានឃើញថា សម្រាប់មនុស្សមួយចំនួនតូច បានប្រើប្រាស់កម្ចី ដើម្បីបំពេញចំណង់របស់ខ្លួនប៉ុណ្ណោះ ទៅរបស់២យ៉ាង ក្នុងនោះរួមមាន៖

១. យាន្តជំនិះ

ខ្ចីលុយអ្នកដទៃ ដើម្បីល្អហឹរហារទិញឡាន ទិញម៉ូតូជិះអួតអ្នកស្រុក ប៉ុន្ដែតាមពិតខ្ចីលុយគេមកទិញសោះ។ ម្យ៉ាងទៀតរបស់ទាំងនេះ ទិញទុកយូរកាន់តែខាតបង់ច្រើន ព្រមទាំងត្រូវចំណាយលើវាជាប្រចាំផងដែរ។

២. របស់របរប្រេនៗ

ភាពស៊ីវីល័យ ជាអ្វីដែលមនុស្សសម័យថ្មីកំពុងសម្លឹងមើល ដោយមើលរំលងការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ ។ អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ អ្នកគួរឈប់ទិញរបស់របរប្រេនៗណា ដែលមិនចាំបាច់សម្រាប់អ្នកទៀត ដើម្បីសន្សំលុយកាក់ខ្លះៗ។

No comments:

Post a Comment

Post Top Ad

Your Ad Spot