កម្ពុជាត្រូវបានក្រុមហ៊ុនដ៏ល្បីជ្រើសយកជាទីតាំងបន្ទាប់ដេីម្បីសាងសង់សណ្ឋាគារ
សម្រាប់ទីតាំងក្រុមហ៊ុននេះធ្លាប់ធ្វើការសាងសង់ពីមុនមកមានដូចជា នៅ New York, Paris, Atlanta, Chicago និងMiami និងនៅប្រទេសជឿនលឿនដទៃទៀផងដែរ។
ដោយឡែកយោងតាមការបង្ហោះគណនេយ្យហ្វេសប៊ុន របស់ជនជាតិម្នាក់ឈ្មោះ彭晙誠 កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថាក្រុមហ៊ុនសណ្ឋាគារ Hyattមានគម្រោងវិនិយោគលើទឹកដីប្រទេសកម្ពុជាយើងនិងទឹកដីនៃប្រទេសម៉ាឡេផងដែរ។
ហើយកន្លងមកក្រុមហ៊ុននេះក៏ទួលបានជោគជ័យលើគម្រោងរបស់ខ្លួនក្នុងទឹកដីម៉ាឡេស៊ីផងដែរ មិនខុសពីប្រទេសយើង ដែលក្រុមហ៊ុននេះក៏បានបោះទុនវិនិយោគ សាងសាងសណ្ឋាគារដ៏ស្រស់ស្អាតមួយរួចមកហើយដែលមានឈ្មោះថា Hyatt Regency Phnom Penh មានកម្ពស់ ១៤ជាន់ ក្រឡាផ្ទៃសំណង់ ៤៧,៤០០ ម៉ែត្រក្រឡា លើផៃ្ទដីទំហំ ៧,០៣២ ម៉ែត្រក្រឡា ចំណាយទុនប្រមាណ១០០ លានដុល្លារអាមេរិក។
មកដល់ពេលនេះ គម្រោងសាងសង់សម្រេចបានប្រមាណ៩០% ហើយ ដែលត្រៀមនឹងបញ្ចប់ក្នុងឆ្នាំ២០២០នេះ។ ទាក់ទងនឹងសេវាកម្មតបស់សណ្ឋាគារនេះ មានផ្ដល់ជូននូវភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ស្ប៉ានិងអាងហែលទឹក ព្រមទំាងស្កាយបារ ដែលអាចគយគន់ទេសភាពនៃព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាប។
គួររំលឹកផងដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ហាយ៉ាត់ ហូតែល និងរីសត (Hyatt Hotels & Resorts) ដើម្បីគ្រប់គ្រងសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី (Hyatt Regency hotel) នេះ តាំងពីឆ្នាំ២០១៦មក។
តាមរយៈការចាប់អារម្មណ៍ក្នុងការវិនិយោគ លើវិស័យសំណង់ជាបន្តបន្ទាប់នេះ យើងជឿជាក់ថា កម្ពុជានឹងកាន់តែមានភាពសម្បូរបែប ដែលរួមចំណែកកាន់វិសេសវិសាលក្នុងការលើកស្ទួយមុខមាត់ ប្រទេសជាតិយើង។ហើយក៏សម្ឃឹមថា ប្រជាពលរដ្ឋយើងអាចចាប់ឱកាសលើការវិនិយោគនានាទៅតាមលទ្ធភាពលើវិស័យអចលនទ្រព្យនេះ ដើម្បីសេដ្ឋកិច្ចផ្ទាល់ខ្លួនក៏ដូចជា ប្រទេសជាតិកាន់តែមានសន្ទុះផងដែរ។
អត្ថបទ ៖ ភោគ ម៉ារី


No comments:
Post a Comment