ដូចម្តេចហៅថា ប័ណ្ណស្លាបមាន់? តើឆ្ងល់ទេថាហេតុអ្វីបានជាគេនាំគ្នាហៅប័ណ្ណនេះថាជាប័ណ្ណស្លាបមាន?
បន្ទាប់ពីការចេញនូវសេចក្តីណែនាំអនុវត្ត លេខ ០៣ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ “ស្តីពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី” ដោយប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយកាលនោះ ការិយាល័យសុរិយោដី គឺស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ដោយភាគច្រើនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាយៗក្រុង ដែលជាអ្នកកាន់កាប់ប័ណ្ណប្រភេទនេះ។
ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺ ប័ណ្ណប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ខាងមន្ទីរសុរិយោដីចាប់ផ្តើមមានយុទ្ធនាការណ៍ឱ្យតាមភូមិឬសង្កាត់ ឬក៏តាមតំបន់ដែលកាន់ប័ណ្ណឬប្លង់ប្រភេទនេះ ឱ្យធ្វើការផ្លាស់ប្តូរពី ប័ណ្ណឬប្លង់ស្លាបមាន់ ទៅកាន់ ប្លង់ទន់ ឬក៏អាចផ្លាស់ប្តូរឡើងទៅកាន់ ប្លង់រឹង យកតែម្តងក៏បាន។
ងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។ *តើឆ្ងល់ទេ? ហេតុអ្វីបានជាគេនាំគ្នាហៅ ប័ណ្ណនេះថាជាស្លាបមាន់? គឺដោយសារតែនៅខាងក្រោយនៃប័ណ្ណនេះមានរូបស្លាបមាន់ចុងសន្លឹក ទើបគេហៅ ប័ណ្ណនេះថាជា ប័ណ្ណស្លាបមាន់ ដើម្បីងាយស្រួលក្នុងការហៅ ឬដើម្បីសម្គាល់ប័ណ្ណនេះ៕
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment