Breaking

Post Top Ad

Your Ad Spot

Tuesday, February 18, 2020

មកដឹងទីតាំងសំខាន់ៗចំនួន៦ដែលរដ្ឋត្រៀមកែលម្អ ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍

មកដឹងទីតាំងសំខាន់ៗចំនួន៦ដែលរដ្ឋត្រៀមកែលម្អ ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍





ភ្នំពេញ ៖ការកកស្ទះចរាចរណ៍ក្នុង ទីក្រុងភ្នំពេញបានចោទជាបញ្ហា ដ៏សំខាន់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែរដ្ឋក៏បាននឹងកំពងរៀបចំផែនការក្នុងការដោះស្រាយបញ្ហានេះផងដែរ ដោយក្នុងនោះរដ្ឋបានចេញនូវគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ ដើម្បីបញ្ចៀសការកកស្ទះនេះ។

តាមរយៈគំរូប្លង់ នៃផែនការមេរបស់ លោកនួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មានទីតាំងមួយចំនួន ដែលបាននឹងកំពុងសិក្សាកែលម្អឡើងវិញក្នុងនោះរួមមាន រង្វង់មូលសក្យមុនីចេតិយ៍ ផ្លូវព្រះនរោត្តមចំណុចស្តុប មន្ទីរពេទ្យអង្គឌួង និង ផ្លូវព្រះស៊ីសុវត្ថិជួរមាត់ទន្លេចំណុចមុខផ្សាររាត្រី​។

ហើយថ្មីៗនេះរដ្ឋបាលភ្នំពេញក៏បាន ប្រកាសនូវគម្រោងថ្មីមួយទៀតគឺ នៅចំណុចប្រសព្វក្ដាន់ពីរ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា និងខណ្ឌដូនពេញ ដើម្បីបញ្ចៀសការកកស្ទះនិងជួយសម្រួលការធ្វើចរាចរ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចប្រសព្វមួយនេះផងដែរ។

ដោយក្នុងនោះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែលម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយតិច ហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីឡើយ។

បន្ថែមពីលើនេះរដ្ឋក៏បានសិក្សារួចមកហើយនូវគម្រោង ផ្លូវរថភ្លើងចាប់ពីស្ថានីយរាជាយស្ម័យយានឆ្ពោះទៅស្ថានីយពោធិ៍ចិនតុង ដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សី ក៏ដូចជាដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសគឺសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូលក្នុងរាជធានីភ្នំពេញផងដែរ។

តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យមានភាពកាន់តែប្រសើរឡើងក្នុងការ​ ធ្វើដដំណើរនិងផ្នែក ដឹកជញ្ជូន ដ៏ស្វះស្វែងនេះ យើងសង្ឃឹមថាទីក្រុងភ្នំពេញនឹងមិនមានការកកស្ទះ ដូចបច្ចុប្បន្នទៀតទេនៅពេលដ៏ឆាប់ខាងមុខនេះ

No comments:

Post a Comment

Post Top Ad

Your Ad Spot