Breaking

Post Top Ad

Your Ad Spot

Tuesday, February 18, 2020

ដំណឹងល្អ! ត្រឹមតែ២ថ្ងៃរោងចក្រធំៗចំនួន១០ ត្រូវបានរដ្ឋសម្រេចឱ្យសាងសង់ជាមួយទុនជិត១០០លាន$

ដំណឹងល្អ! ត្រឹមតែ២ថ្ងៃរោងចក្រធំៗចំនួន១០ ត្រូវបានរដ្ឋសម្រេចឱ្យសាងសង់ជាមួយទុនជិត១០០លាន$



ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនធំៗចំនួន១០ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ (១៧-18 ខែ កុម្ភៈ ឆ្នាំ២០២០) ដោយប្រើទុនវិនិយោគសរុបជិត១០០លានដុល្លារអាមេរិក និងផ្ដល់់ឱកាសការងាររាប់ពាន់កន្លែង ។

ក្រុមហ៊ុនទាំង១០ នោះរួមមាន៖

១- “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:​បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង,​មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣- “Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd”: ​គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៤- “Cambodian Saiban Wood Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មានទុនវិនិយោគប្រមាណ ១.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

៥- “Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

៦- “Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

៧- “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

៨- “ HUAKUAN (CAMBODIA) GARMENTS CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។

៩- “J.D. LEATHER GOODS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៨៨កន្លែង។

១០- “GIVEN CLOTHING GARMENT (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២១កន្លែង។ នេះពិតជាដំណឹងល្អសម្រាប់ការសាងសង់នូវគម្រោងថ្មីៗជាច្រើននេះ ហើយយើងក៏ជឿជាក់ថា កម្ពុជាយើងនឹងនៅតែមានការវិនិយោគជាបន្តបន្ទាប់លើវិស័យដ៏សំខាន់មួយនេះផងដែរ។

អត្ថបទ៖ ភោគ​ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot