តំបន់ភ្នំប្រសិទ្ធ និងភ្នំរាប លែងស្ថិតនៅក្នុងភាពឯកាទៀតហើយ ខណៈរដ្ឋប្រកាសអភិវឌ្ឍន៍បឹងតាមោក
តំបន់នេះបានកំពុងទាក់ទាញពីអ្នកវិនិយោគជាច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសគម្រោងអភិវឌ្ឍនៅតំបន់បឹងតាម៉ោក។ បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញចុះប្រតិបត្តិការនៅតាមទីតាំងគោលដៅ ដែលស្ថិតនៅក្នុងដំណាក់ការដំបូង។
ជាក់ស្តែង សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ គឺមានភាពទាក់ទាញផ្នែកវិស័យ ទេសចរណ៍នៅក្នុង តំបន់ រួចមកហើយ។ ហើយដោយឡែកសង្កាត់ទាំងពីរនេះ ស្ថិតចំណុចកណ្តាលដែលអនុគ្រោះពីតំបន់បឹងតាមោកដែលនៅពីរមុខភ្នំប្រសិទ្ធ នឹងនៅពីក្រោយផ្គួបផ្សំនិងភ្នំរាបផងដែរ។
អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ បានឲ្យដឹងថា ដើម្បីរៀបចំ នឹងកែច្នៃសង្កាត់ទាំងពីរនេះគឺត្រូវកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរជាងមុនសិន។ ដោយផ្លូវនៅក្នុងសង្កាត់ពញាពន់ចាំបាច់ត្រូវជួសជុលប្រវែង៧គីឡូម៉ែត្រ ហើយផ្លូវ១ខ្សែរទៀតនៅក្នុងសង្កាត់ពន្សាំង ត្រូវជួសជុលនឹងស្ថាបនាថ្មីប្រវែង១០គីឡូម៉ែត្រ។ ការកែប្រែតំបន់ខាងលើនេះ ក្រៅពីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ជាតំបន់លំហែកាយនៅជាយក្រុង ។
បើតាមរយៈលោកបណ្ឌិត គីម ហាង ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា តំបន់ភ្នំប្រសិទ្ធមានសក្តានុពល ខ្ពស់ក្នុងការវិនិយោគលើវិស័យ អចលនទ្រព្យនាពេលអនាគត ដោយសារតំបន់នេះមានទីតាំង មិនឆ្ងាយពីទីក្រុង ជាតំបន់ដែលមានសណ្ឋានដីខ្ពស់ ដីសល់ទំនេរច្រើន ដែលងាយស្រួលក្នុងការរៀបចំទីក្រុងនាពេលអនាគត។
លោកបានបញ្ជាក់ផងដែរថា តំបន់នេះនឹងមានការរីកចម្រើន នាពេលអនាគត ដោយសារលក្ខខណ្ឌខាងលើ និងស្ថានភាព អាកាសធាតុល្អ និងហេដ្ឋារចនាសម្ព័ន្ឋងាយ តភ្ជាប់ជាមួយនឹងក្រុងភ្នំពេញ។
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment