គម្រោងធំៗ៣ ដែលរដ្ឋសិក្សារួចតែមិនទាន់សម្រេចសាងសង់គឺដោយសារ បញ្ហាមួយនេះ
នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមស៊ុនចាន់ថុល បានលើកឡើងថា“យើងសិក្សាចប់គម្រោងទាំងបីនេះហើយ តែយើងមិនទាន់មានថវិកាសាងសង់នៅឡើយទេ ព្រោះវាអាចចំណាយ ក្នុងចន្លោះ១០០០ ទៅ ១៤០០ លានដុល្លារអាមេរិក”។លោកបានបន្ថែមទៀតថា “យើងអោយក្រុមហ៊ុនឯកជនវិនិយោគ ឬយ៉ាងណានោះ រងចាំមើលសិន”។សម្រាប់គម្រោងទាំងបីដែលលោក លើកឡើងនោះរួមមាន Monorail Way គម្រោងផ្លូវរថភ្លើងរត់លើអាកាស AGT និងផ្លូវរថភ្លើងរត់ក្រោមដី។
ដោយឡែក ចំពោះផ្លូវល្បឿនលឿន ទាំងពីរខ្សែ លោកបានលើកឡើងថា រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងកំពុងសិក្សាលើការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលជាផ្លូវហាយវេអាស៊ានដ៏មានសក្ដានុពល ព្រមទាំងបន្តការសាងសង់ស្ពានឆ្លងទន្លេបន្ថែមទៀត តួយ៉ាងស្ពានស្ទឹងត្រង់ និងស្ពាននៅខេត្តក្រចេះជាដើម។
គួរជម្រាបផងដែរថា គម្រោងទាំងបីខាងលើដែលរដ្ឋាភិបាលធ្លាប់ធ្វើការសិក្សានេះ ពិតជាដើរតួសំខាន់ណាស់ក្នុងវិស័យដឹកជញ្ជូន និងសម្រួលដល់ចរាចរណ៍ក្នុងក្រុង តែសម្រាប់តម្លៃនៃគម្រោងនីមួយៗពិតជាថ្លៃណាស់។ប៉ុន្តែយើងនៅតែសង្ឃឹមថានឹង មានការវិនិយោគពី វិនិយោគិននៅក្រៅប្រទេស តាមរយៈការស្វះស្វែងរបស់រដ្ឋាភិបាលនេះ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment