ស្ងាត់ៗ! កំពង់ផែភ្នំពេញសំងំ ទិញដីនៅទន្លេបិទ ខេត្តកំពង់ចាមដើម្បីសាងសង់កំពង់ផែថ្មីមួយទៀត
លោក ស៊ុន ចាន់ថុល បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន “ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និង ដឹក ជញ្ជូន” នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា៖ ដោយជំហានទី១: ការសាងសង់កំពង់ផែភ្នំពេញនេះ គឺបានសាងសង់ រួចមក ហើយ ដោយប្រើថវិកាកម្ចីមកពីមិត្តចិន ប្រហែលជា ២០លានដុល្លារអាមេរិក។ ជំហានទី២: ពង្រីកកន្លែងដាក់ទូរកុងទឺន័រ ក៏បានសាងសង់រួចហើយ ដែលជាការចំណាយរបស់កំពង់ផែខ្លួនឯង។
ចំពោះជំហានទី៣: កំពុងសិក្សាសាងសង់កំពង់ផែមួយទៀតក៏ជាការចំណាយរបស់ ខ្លួនឯងផងដែរមិនទាន់ យកប្រាក់កម្ចី របស់ចិន នៅឡើយ ទេ។ រីឯជំហានទី៤: ទើបយើងអាចស្នើរសុំប្រាក់កម្ចីពីមិត្តចិនបាន។ លោកបានបញ្ជក់ទៀតថា៖ ការដឹកជញ្ជូនតាមផ្លូវទឹក យើង បាន នឹង កំពុង សិក្សាផែនការមេជាមួយនឹងគយការហើយ ឯជំហានបន្ទាប់ដែលត្រូវធ្វើ្ គឺការសាងសង់កំពង់ផែនៅទន្លេបិទ ដូចនេះកំពង់ផែភ្នំពេញ ក៏ បានទិញ ដីហើយនៅទន្លេបិទ នឹងត្រៀមសាងសង់កំពង់ផែនៅទន្លេបិទ ដើម្បីមានភាពងាយ ស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹក។
លោកក៏បានអំពាវនាវដល់អ្នកវិនិយោគឱ្យចូលរួមសាងសង់កំពង់ផែតូចៗតាមដងទន្លេផងដែរ។ លោកក៏បានបន្ថែមទៀតថា៖ លោកបាន ស្នើរសុំពីផ្នែកឯកជន ដើម្បីសាងសង់កំពង់ផែនៅ ក្អមសំណរមួយទៀត ប៉ុន្តែពេលនេះ កំពុងតែដាក់ពាក្យទៅខាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហើយ ដើម្បីកសាងកំពង់ផែនៅក្អមសំណរបូកជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានការរីកចម្រើនកាន់តែខ្លាំង។
គួរជម្រាបថា៖ ការសាងសង់កំពង់ផែនេះផងដែរ ក៏កំពុងតែសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននឹងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុននានាដើម្បីមកវិនិយោគក្នុងវិស័យនេះ៕
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment