Breaking

Post Top Ad

Your Ad Spot

Friday, February 21, 2020

ព្រះសីហនុនឹងមានសក្ដានុពលបំផុតដូចដែលការរំពឹងរបស់រដ្ឋ​ ខណៈខេត្តនេះចាប់ផ្ដើមសង់ផ្លូវ១១ខ្សែទៀត

ព្រះសីហនុនឹងមានសក្ដានុពលបំផុតដូចដែលការរំពឹងរបស់រដ្ឋ​ ខណៈខេត្តនេះចាប់ផ្ដើមសង់ផ្លូវ១១ខ្សែទៀត



ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំង៣៤ខ្សែមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រ ដែលរដ្ឋបានសម្រេច សាងសង់និងស្ថានា នៅព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះមានប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមានការពង្រីកកំណាត់ផ្លូវ កំណាត់ផ្លូវជាតិលេខ៤ ពី២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យ មុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដែលមានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និនិងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាក់ជាមិនខាន។

គួររំលឹកផងដែរថា កន្លងមកសម្ដេច ហ៊ុន សែន បានលើកឡើងថា គម្រោងសាងសង់ផ្លូវក្នុងក្រុងចំនួន ៣៤ ខ្សែ លើទឹកប្រាក់ប្រមាណ ២៩៤ លានដុល្លារអាមរិកនេះ នឹងត្រូវសាងសង់ឱ្យរួចរាល់ នៅក្នុងរយៈពេលតែជាង ៨ខែតែប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot