Breaking

Post Top Ad

Your Ad Spot

Thursday, February 6, 2020

ទីរួមខេត្តព្រៃវែងនឹងផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយគម្រោងកែលម្អតំបន់ចុងប៉មបានលេចរូបរាងឡើង

ទីរួមខេត្តព្រៃវែងនឹងផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយគម្រោងកែលម្អតំបន់ចុងប៉មបានលេចរូបរាងឡើង



  ដៃគូមិត្តភាពកូរ៉េបាននឹងកំពុងបង្ហាញគោលបំណងរបស់ខ្លួន ថានឹងខិតខំជំរុញការវិនិយោគមកប្រទេសកម្ពុជាយើងបន្ថែមទៀត ដោយផ្ដល់អាទិភាពលើការអភិវឌ្ឍខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលគោលដៅនេះមិនខុសគ្នាទៅនឹងដៃគូមិត្តភាពដ៏ចាស់ទុំមួយទៀតនោះគឺប្រទេសជប៉ុន។

ឯកឧត្តម មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោកនឹងខិតខំជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន និងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាយើងបន្ថែមទៀត។នេះបើតាមរយៈ ជំនួបជួបពិក្សាការងារ រវាងឯកឧត្តម មូន ជេអ៊ីន និងសម្តេច ហ៊ុន សែន ។

តាមរយៈជំនួបដដែលនេះ បានឱ្យដឹងថាពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមមូន ជេអ៊ីន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតមួយចាស់ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងការផ្តល់ជំនួយផ្នែកច្បាប់ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។

សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរដែលបានចុះជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។


គួរជម្រាបផងដែរថា ទាក់ទងនឹងមុខទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ ទំនិញកម្ពុជា នាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។

អត្ថបទ៖ ភោគ ម៉ារី


No comments:

Post a Comment

Post Top Ad

Your Ad Spot