Breaking

Post Top Ad

Your Ad Spot

Saturday, February 15, 2020

ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ ១០ពាន់ម៉ែត្រត្រូវចំណាយប្រាក់ ១០លានដុល្លារឯណោះ

ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ ១០ពាន់ម៉ែត្រត្រូវចំណាយប្រាក់ ១០លានដុល្លារឯណោះ



ភ្នំពេញ ៖ តាមរយៈរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថាគម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែងសរុបប្រមាណ ១៩០ គីឡូម៉ែត្រ គ្រោងនឹងប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក បើតាមការគណនា ផ្លូវល្បឿនលឿនមួយនេះ ក្នុងប្រវែង ១០០០ម៉ែត្រត្រូវចំណាយប្រាក់អស់១លានដុល្លារសហរដ្ឋអាមេរិក ដូចនេះប្រវែង១៩០គីឡូម៉ែត្រ ត្រូវចំណាយប្រាក់អស់ប្រមាណ ១ពាន់៩រយលានដុល្លារសហរដ្ឋអាមេរិកឯណោះ ។

យោងតាមប្រសាសន៍សម្តេច ហ៊ុន សែនកាលពីថ្មីៗនេះបានលើកឡើងថា ៖ គម្រោងផ្លូវល្បឿនលឿននេះ នឹងជំរុញប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់តំបន់មាត់សមុទ្យរបស់កម្ពុជាឲ្យក្លាយទៅជាច្រកដ៏សំខាន់មួយ ដែលជួយបង្កើនទំហំ សេដ្ឋកិច្ចនិងធ្វើឲ្យទីផ្សារទេសចរណ៍កាន់តែមានសក្តានុពល។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាខ្សែផ្លូវទី១ និងដំបូងគេបំផុតដែលពុំធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ហើយចំពោះការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ។

សម្រាប់ផ្លូវមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ នឹងមានលក្ខណៈពិសេសៗជាច្រើនដូចជា៖

១.ការបោះទុនវិនិយោគដល់ទៅ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ,

២. មានទំរង់សាងសង់ទំរង់ធ្វើអាជីវកម្មផ្ទេរ ដោយក្រមហ៊ុនផ្តល់ថវិកាជូនរាជរដ្ឋាភិបាលក្នុងការទិញដីពីប្រជាពលរដ្ឋ ,

៣. រដ្ឋាភិបាលមិនយកពន្ធដារ ពន្ធករទំនិញយកចូលមកកម្ពុជាសម្រាប់ដល់ដំណើរការសាងសង់ ,

៤. ការបង្កើតការងារដល់ប្រជាពលរដ្ឋរាប់រយកន្លែង ,

៥. មានទីតាំងចាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ដល់សង្កាត់លេខ៣ ដល់ក្រុងព្រះសីហនុ ហើយឆ្លងកាត់ខេត្តចំនួនប្រាំ ,

៦.រយះពេលធ្វើដំណើរមកត្រឹមតែ៩០នាទី,

៧. ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដូច្នេះយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រទៅ ១២០គីឡូម៉ែត្រ ក្នុង១ម៉ោង។ គួរជម្រាបដែរថា ចំពោះការស្ថាបនាសរសៃឈាមដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនមួយនេះ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) របស់ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

យោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឲ្យបញ្ចុះកម្រៃសេវាឆ្លងកាត់លើផ្លូវល្បឿនលឿននោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ហើយផ្លូវល្បឿនលឿននេះ ក៏ជាទីផ្សារដ៏សំខាន់មួយសម្រាប់អ្នកវិនិយោគលើវិស័យអចលទ្រព្យ ពិសេសអ្នករកស៊ីផ្នែកដីធ្លីតែម្ដង ដែលអាចស្វែងរកឱកាសវិនិយោគបន្ថែមនៅក្នងតំបន់ដ៏មានសក្ដានុពលនេះផងដែរ៕

អត្ថបទ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot