Breaking

Post Top Ad

Your Ad Spot

Saturday, February 15, 2020

៣ឆ្នាំទៀតវិស័យខុនដូនឹងរំលេចខ្លួនច្រូងច្រាងលើទឹកដីថ្មី ក្បែរក្រុង

៣ឆ្នាំទៀតវិស័យខុនដូនឹងរំលេចខ្លួនច្រូងច្រាងលើទឹកដីថ្មី ក្បែរក្រុង



ភ្នំពេញ ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia បានមានប្រសាសន៍ឱ្យដឹងថាក្នុ​ង​រ​យៈ​​ពេល​៣​ឆ្នាំខា​ងមុខក្រុង​តា​ខ្មៅ នឹង​ក្លាយ​ជា​ទីក្រុង​​ខុន​ដូ​ ខណៈបច្ចុប្បន្នមានលំនៅឋាន បុរី និងសំណង់ផ្ទះ​ល្វែង ជាច្រើន​កំពុងរីក​ដុះដាលនៅក្នុងក្រុងនេះ ។

កន្លងមកអ្នកជំនាញរូបនេះក៏បានលើកឡើងដែរថា បើសង្កេតតែក្រុងតាខ្មៅតែម្ដង គឺតម្លៃអចលនទ្រព្យមិនអាចឡើងបានទេ គឺកត្តាជះឥទ្ធិពលពីតំបន់ជិតខាង ជាពិសេសគឺភាពរីកចម្រើននៃតំបន់៦០ម៉ែត្រ ពិសេសគឺស្ថិតនៅក្បែរគម្រោងផ្សារទំនើបអ៊ីអ៊នទី៣ និងគម្រោង​បុរីលំនៅឋានល្បីៗជាច្រើនទៀត ក៏កំពុងអភិវឌ្ឍន៍នៅទីនោះដែរ។ លោកលើកឡើងថា សម្រាប់រយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុងតាខ្មៅមានសក្តានុពលខ្លាំងណាស់ដោយសារកត្តាទីតាំងភូមិសាស្រ្តដ៏គាប់ប្រសើរ គឺមានចម្ងាយជិតភ្នំពេញបំផុត អ្វីដែលពិសេសគឺការលេចលឺគម្រោងប្រលានយន្តហោះដ៏ធំ ដែលជាហេតុធ្វើឱ្យសក្ដានុពលខេត្តទាំងមូលកំពុងមានភាពរីកចម្រើនខ្លាំង ។

គួរបញ្ជាក់ផងដែរថាកន្លងមក លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោកបានអំពាវ​នាវ​ដល់វិនិយោគិននានា ត្រូវសិក្សាពីច្បាប់​សាងសង់ឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះ​ទីក្រុងតាខ្មៅ គឺជាកន្លែងដែលត្រូវបាន​ជ្រើស​រើស​ជាទីតាំង​សាងសង់ព្រលានយន្តហោះថ្មី។

លោកបន្ថែមថា តាមច្បាប់សាងសង់ក្បែរព្រលានក្នុងរង្វង់៥គីឡូម៉ែត្រជុំវិញព្រលានយន្ត​ហោះ មិនអាចសាង​សង់​អគារខ្ពស់បាននោះឡើយ ហើយចំងាយលើសពី៥គីឡូម៉ែត្រឡើង​ទៅ ក៏ត្រូវស្ថិតនៅក្នុងច្បាប់ត្រួតពិនិត្យនិងសិក្សាស៊ីជម្រៅជុំវិញហានិភ័យនានាផងដែរ។

​ គួរជម្រាបផងដែរថា យោងតាមសេចក្ដីប្រកាស​ដែល​ចេញ​ដោយ​ទីស្ដីការ​គណ​រដ្ឋមន្ត្រី​ កន្លងមកបានឱ្យដឹងថា ក្រុងតាខ្មៅបាន​ក្លាយជា​បេក្ខភាព​ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី២ផងដែរ។ហើយមួយរយៈចុងក្រោយនេះមានគម្រោងថ្មីៗជាច្រើនហោះចូលក្នុងតំបន់នេះ ពិសេសលើវិស័យហេដ្ឋរចនាសម្ព័ន្ធតែម្ដង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះទឹកដីនេះកាន់តែមានភាពល្បីល្បាញ។

អត្ថបទ៖​ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot