Breaking

Post Top Ad

Your Ad Spot

Saturday, February 15, 2020

វីរុសកូរ៉ូណា និងការចាកចេញរបស់ជនជាតិចិន អាចសម្លាប់វិស័យអចលទ្រព្យនៅកម្ពុជាឬទេ?

វីរុសកូរ៉ូណា និងការចាកចេញរបស់ជនជាតិចិន អាចសម្លាប់វិស័យអចលទ្រព្យនៅកម្ពុជាឬទេ?



ភ្នំពេញ ៖  វិនិយោគគិនចិន បានក្លាយជាអ្នកឈរនៅលំដាប់ទី១ ក្នុងការវិនិយោគនៅកម្ពុជា ដែលបានបោះទឹកប្រាក់ប្រមាណ ៧,៩ពាន់លានដុល្លារអាមេរិក មកស្រោចស្រពសេដ្ឋកិច្ច កម្ពុជា បើគិតពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៩ ស្មើនឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានធ្លាប់មានប្រសាសន៍ថា ប្រទេសដែលឈរ នៅចំណាត់ ថ្នាក់លេខ១នៃការវិនិយោគក្នុងប្រទេសយើងគឺប្រទេសចិន រួមមាន វិស័យកាត់ដេរ អគ្គីសនី រោងម៉ាស៊ីនកិនស្រូវ កសិ-ឧស្សា ហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម រីឯចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជាវិញ គឺមានការកើនឡើង រហូត ទៅដល់ជាង ២ លាននាក់ឯណោះកាលពីឆ្នាំកន្លងទៅ។

ដោយឡែក បើយោងតាមការអះអាងរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអច​ល នវត្ថុកម្ពុជា នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិស​ដៅការងារ​ឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ទុះនៃវីរុសកូរ៉ូណា មិនអាចធ្វើឲ្យវិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយ​សារតែជំងឺនេះ នឹងបាត់ទៅវិញ ក្នុងរយៈ ពេលខ្លីខាងមុខនេះ។

កន្លងមក កម្ពុជា ក៏ទទួលរងចំហាយពីវីរុសផ្សេងៗផងដែរ ដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី ជាដើម ប៉ុន្តែជំងឺទាំងនេះនឹង​បាត់ទៅវិញ ក្នុងរយៈពេល ដ៏ខ្លីនេះ ដែលនេះជាមូលហេតុដែលមិនអាចប៉ះពាល់ដល់វិស័យអចលទ្រព្យឡើយ។

មុនពេលដែលវីរុសនេះ លេចលឺដំណឹង កម្ពុជា រងការខាតបង់មួយចំនួនធំដែរ ដោយសារតែការចាកចេញពីសំណាក់ជនជាតិចិន ព្រោះរដ្ឋាភិបាលកម្ពុជា សម្រេចបិទអាជីវកម្មអនឡាញ នៅកម្ពុជា បានធ្វើឲ្យជនជាតិចិន ជាច្រើន បានចាកចេញ អចលទ្រព្យនៅខេត្តព្រះសីហនុ ត្រូវបាននៅទ្រឹងមួយចំនួនធំ ប្រជាពលរដ្ឋ ជាប់បំណុលធនាគារ ព្រោះការសាងសង់ផ្ទះជួល ទុកឲ្យចិន។

ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះ បានលើកឡើងស្រដៀងគ្នាថា ទោះយ៉ាងណា ករណីទាំង២នេះ មិនអាចធ្វើឲ្យអចលទ្រព្យនៅកម្ពុជា ស្ទះ ចរន្តលក់ចេញ ទិញចូលនោះទេ។

No comments:

Post a Comment

Post Top Ad

Your Ad Spot