Breaking

Post Top Ad

Your Ad Spot

Sunday, February 16, 2020

ពាក្យសម្តី១ឃ្លារបស់ Trump ធ្វើអោយប្រទេសទាំង ៦ ខកចិត្តបំផុត

ពាក្យសម្តី១ឃ្លារបស់ Trump ធ្វើអោយប្រទេសទាំង ៦ ខកចិត្តបំផុត



ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ Donald Trump បានសរសេរសារលើកទឹកចិត្តមួយមកកាន់ប្រទេសកម្ពុជា ដែលកម្ពុជាបានទទួលស្វាគមន៍នៅនាវារបស់ប្រទេសអាមេរិកអោយមកចតនៅកំពុងផែព្រះសីហនុព្រះ ខណៈដែលប្រទេសទាំង ៦មិនព្រមអោយនាវា Westerdam ចុះចតនោះទេ។

ទន្ទឹមនឹងប្រទេសកម្ពុជាព្រមអោយនាវា Westerdam មកចុះចតនៅកម្ពុជាលោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បានសរសេរព័ត៌មានបង្ហោះលើ Twitter ផ្ទាល់​ខ្លួន​របស់​លោកដោយបានថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ដែលបានទទួល​យកនាវា​ Westerdam អោយចូលចតនៅ​កំពង់ផែ​ ។

លោក​ Donald Trump បានសរសេរក្នុងសេចក្តីដើមទាំងស្រុងថា “Thank you for beautiful country of Cambodia for accepting the carnival cruise ship Westerdam into your port. The United State will remember your courtesy” ដែលមានន័យថា “អរគុណប្រទេសកម្ពុជាដ៍ស្រស់ស្អាត ដែលសម្រេចចិត្តអោយនាវា Westerdam ចុះចតនៅកំពង់ផែរបស់ខេត្តព្រះសីហនុ សហរដ្ឋអាមេរិក​នឹងចងចាំ​អំពើ​ល្អរបស់អ្នក​កម្ពុជា​”។

គួរបញ្ជាក់ថា​នាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណើចម្រុះជាតិសាសន៍​ត្រូវបានប្រទេសចំនួន៥​ បដិសេធ​មិនអោយចូលចតព្រោះតែខ្លាចមានមេរោគ​កូរ៉ូណា​ហើយប្រទេសទាំងនោះកំពុងតែស្តាយក្រោយដោយសារតែការសម្រេចចិត្តរបស់ខ្លួន។។ នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ហើយកម្ពុជាបានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរើសអើងពូជសាសន៍៕

អត្ថបទដោយ៖ធី ស្រីល័ក្ខ

No comments:

Post a Comment

Post Top Ad

Your Ad Spot