Breaking

Post Top Ad

Your Ad Spot

Friday, February 14, 2020

ពីកំពតទៅព្រះសីហនុកាន់តែជិត ដោយសាររដ្ឋត្រៀមសង់ផ្លូវថ្មីមួយខ្សែទៀត ពីផ្លូវជាតិលេខ៣ឆ្ពោះទៅលេខ៤

ពីកំពតទៅព្រះសីហនុកាន់តែជិត ដោយសាររដ្ឋត្រៀមសង់ផ្លូវថ្មីមួយខ្សែទៀត ពីផ្លូវជាតិលេខ៣ឆ្ពោះទៅលេខ៤



ភ្នំពេញ ៖ ខេត្ត​កំពត ​ជាខេត្តមួយដែលមាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន ដែល​​ជា​ភស្ដុតាងបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ ​វិនិយោគិននានាកាលពីអតីតទៅ​លើ​ទឹក​ដី​ខ្មែរមួយ​នេះ ហើយអ្វីដែលពិសេសជាងនេះទៅទៀត បច្ចុប្បន្នរដ្ឋាភិបាលកំពុងបន្ថែមឥទ្ធិពលទៅកាន់ទឹកដីមួយនេះ ទៀតហើយតាមរយៈការសាងសង់ផ្លូវជាតិលេខ៤ភ្ជាប់ទៅខេត្តដ៏ស្រស់ត្រកាលមួយនេះ ដែលនឹងធ្វើឱ្យការធ្វើដំណើរពីខេត្តកំពតទៅកាន់ព្រះសីហនុកាន់តែជិតជាងមុនថែមទៀត។

សម្រាប់ទីតាំងនៃផ្លូវសេដ្ឋកិច្ចមួយនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩កន្លងមក ក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត​ សម្ដេច ហ៊ុន សែន បានលើកឡើងថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលឆ្ពោះមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ ដែលស្ថិតនៅម្ដុំពេជ្យនិល។ក៏ប៉ុន្តែពេលនោះ សម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេថា ផ្លូវមួយខ្សែនោះមានទីតាំងនៅកន្លែងណា ដោយផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។

ចំពោះ គម្រោងសាងសង់ផ្លូវថ្មីមួយខ្សែនេះនឹងធ្វើឱ្យ ខេត្តកំពតក្លាយទៅជាទីតាំងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូនផដែរ។ ទាក់ទងនឹងផ្លូវជាតិលេខ៤នេះ កាលពីចុងឆ្នាំ២០១៩កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើឲ្យតំបន់តាម បណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម ដើម្បីបម្រើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ​ទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

ជាក់ស្ដែងបច្ចុប្បន្ននេះ Sunwah Group ដែលជាក្រុមហ៊ុនយក្សមួយរបស់ចិនមានវត្តមានលើទឹកដីកម្ពុជា ​អស់រយៈពេលប្រមាណជាង២០ឆ្នាំមកហើយនិងធ្លាប់អភិវឌ្ឍន៍គម្រោងជាច្រើនដែរនោះ បាននឹងកំពុង​អភិ​ឌ្ឍ​ន៍ តំបន់​ឧស្សាហកម្ម​ និង​លំនៅឋាន​លើផ្ទៃដីប្រមាណ ៦០ហិ​កតា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​នេះ ដោយ​មាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពីទីក្រុងភ្នំពេញតែប៉ុណ្ណោះ។​​​

ហើយគម្រោងដែលតភ្ជាប់ពី ផ្លូវជាតិលេខ៤ទៅកាន់ ខេត្តកំពតនេះ យើងក៏សង្ឃឹមថានឹងលេចចេញជាប្លង់និងរូបរាងឆាប់ៗនេះ ដើម្បីឱ្យសក្ដានុពលនៅតាមតំបន់ទាំងនោះកាន់តែមានឥទ្ធិពលថែមមួយកម្រិតទៀតផងដែរ។

អត្ថបទ៖ ភោគ​ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot