សម្តេច ស ខេង ៖ ហាមប្រជាជនខ្មែរ មិនឱ្យជួលដីស្រែនៅតាមបន្ទាត់ព្រំដែនឱ្យទៅប្រទេសជិតខាងទេ
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។សម្ដេចក្រឡាហោមមានប្រសាសន៍ថា ៖«គេសុំជួលដី ដើម្បីបង្កបង្កើនផលនៅតាមព្រំដែន អាហ្នឹងកុំឱ្យមានអោយសោះ ព្រោះយើងនៅសល់ដីប៉ុណ្ណឹងទេ ហើយរឿងយើងទៅដណ្ដើមដីគេ យើងអត់ដែលមានទេ ក្នុងប្រវត្តិសាស្រ្តខ្មែរ គឺមានតែគេមកដណ្ដើមដីយើង»។ ហើយវានឹងនាំឱ្យមានការស្មុគស្មាញទៅថ្ងៃខាងមុខ ហើយប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ កាធ្វើបែបនេះ ក្នុងន័យដើម្បីការពារបូរណភាព អធិបតេយ្យទឹកដីរបស់យើង។
គួរបញ្ជក់ផងដែរថា៖ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឱ្យលក់ឬជួល ដីស្រែ ដីចំការ ឬដីលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។ នៅក្នុងសារាចរនោះក៏បានបញ្ជាក់ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឱ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគតិយុត្តត្រឹមត្រូវការជួលដីនោះអាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឱ្យជួលដីនោះបន្តឱ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ៕
ប្រភព ៖ Business Cambodia


No comments:
Post a Comment