Breaking

Post Top Ad

Your Ad Spot

Friday, March 6, 2020

គ្មានវត្តមានចិន ម៉ាឡេស៊ីបោះទុនវិនិយោគជាង៦១លាន$ សង់សណ្ឋាគារលំដាប់ផ្កាយ៥នៅព្រះសីហនុ

គ្មានវត្តមានចិន ម៉ាឡេស៊ីបោះទុនវិនិយោគជាង៦១លាន$ សង់សណ្ឋាគារលំដាប់ផ្កាយ៥នៅព្រះសីហនុ



ភ្នំពេញ​  ៖ ក្រោយពីចិនបានបានចាកចេញ អត្រានៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ជាពិសេសខេត្ត ព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាលោកអភិបាលខេត្ត លោកគួច ចំរើនកំពុងតែមមាញឹក ខ្លាំងនឹងគម្រោង ជាច្រើនដែលអាចផ្លាស់ប្ដូរខេត្តព្រះសីហនុទៅជាទីក្រុងទំនើបនាពេលអនាគត។

បន្ទាប់ពីការចាកចេញនូវជនជាតិចិនមួយចំនួនធំ ព្រះសីហនុ បានកំពុងស្វាគមន៍វិនិយោគគិនសាសន៍ដទៃទៀត តួយ៉ាង ព្រះសីហនុ បានកំពុងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគគិនម៉ាឡេស៊ី ក្រុមហ៊ុន WON MAJESTIC (CAMBODIA) CO.,LTD ដែលបានបោះទុនវិនិយោគ ប្រមាណ៦១.៣លានដុល្លារអាមេរិក លើគម្រោងសាងសង់ សណ្ឋាគារលំដាប់ផ្កាយ៥ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនឹងអាចបង្កើតការងារបានចំនួន៥៥៨កន្លែង ដល់ប្រជាជនខ្មែរផងដែរ។

យ៉ាងណាមិញលោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុមាន សក្តានុពល ពិសេសជាច្រើនរួមទាំងឯករាជ្យក្នុងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនដោយពុំចាំបាច់ខ្ចីច្រមុះវៀតណាម ឬថៃដើម្បី ដកដង្ហើម ឡើយ។

លោកបានបញ្ជាក់ថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបាន ដាក់វិធានការ មួយ ចំនួន ក្នុងនោះរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

No comments:

Post a Comment

Post Top Ad

Your Ad Spot