វិនិយោគអចលនទ្រព្យចំពេលទីផ្សារជាប់គាំង ហើយចង់លក់ចេញមិនឱ្យខាត តើគួរធ្វើយ៉ាងណា ?
ទី១ កុំបង្ខំលក់ចេញ ៖ ភាពភ័យស្លន់ស្លោ ហើយបង្ខំលក់អចលនទ្រព្យ ឬហ៊ុនដែលអ្នកកាន់កាប់ធ្វើឱ្យអ្នកខាតបង់ខ្លាំង។ ដូច្នេះត្រូវមានចិត្តអំណត់ និងរស់នៅដោយសាមញ្ញ (ចំណាយតិច) បំផុតតាមដែលអាចធ្វើបាន។
ទី២ កុំតាមដានព័ត៌មានទីផ្សារស្អិតពេក ៖ ការទទួលបានព័ត៌មានអវិជ្ជមានជាប់ជាប្រចាំក្នុងកំឡុងពេលទីផ្សារមានវិបត្តិ អាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងហាមចិត្តមិនបាន ឈានដល់ដំណាក់កាលលក់ឡៃឡុង។
ទី៣ កុំគិតខ្ ៖ លីមនុស្សដែលគិតវែងឆ្ងាយរមែងត្រៀមខ្លួនជានិច្ចសម្រាប់ទប់ទល់ទៅនឹងកាលៈទេសៈដែលមានវិបត្តិ។ លោកង៉ែត ជូបានបញ្ជាក់ថា “នៅក្នុងការចូលប្រឡូក នៅក្នុងវិស័យជំនួញគេជឿថា ការកើតមានវិបត្តិអ្វីមួយ វាគ្រាន់តែជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ហើយវិបត្តិទាំងនេះវានឹងរលត់បាត់ទៅវិញ ហើយជំនួសមកដោយស្ថានភាពល្អ ដែលនាំមកនូវឱកាសល្អអនុគ្រោះដល់ការធ្វើជំនួញដដែល៕
ដោយៈ រ៉ាណេត


No comments:
Post a Comment