Breaking

Post Top Ad

Your Ad Spot

Thursday, January 30, 2020

កម្មសិទ្ធិ​សាធារណៈ​ តើអ្នក​ណា​ជា​កម្មសិទ្ធិ​ករ​លើ​អចលនទ្រព្យ​វត្ថុ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​?

ជំពូក​​២ =​ អំពី​កម្មសិទ្ធិ​សាធារណៈ​


​តេី​អ្នក​ណា​ជា​កម្មសិទ្ធិ​ករ​លេី​អចលនទ្រព្យ​វត្ថុ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​?


រដ្ឋ​ជា​កម្មសិទ្ធិ​ករ​នៃ​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៥៨​ និង​ទ្រព្យ​និទិយាទ​ភាព​ឬ​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់​សុខ​ចិត្ត​ប្រគល់​អោយ​រដ្ឋ​ដោយ​ស្ម័គ្រ​ចិត្ត​ឬទ្រព្រព្យ​ដែល​មិន​មែន​ជា​កម្មវត្ថុ​នៃ​នៃ​ការ​យក​ធ្វើ​ជា​ឯកជន​ ឬ​ទ្រព្យសម្បត្តិ​ដែល​មិន​កំពុង​កាន់​កាប់​ដោយ​ឯកជន​ស្រប​តាម​បទបញ្ញត្តិ​នៃ​ជំពូក​ទី​៤នៃ​ច្បាប់​នេះ​។

មាត្រា​១៣=ក្រៅ​តែ​អំពី​រដ្ឋ​តេី​អ្នក​ណា​ខ្លះ​ទៀត​ដែល​គេ​ចាត់​ចូល​ជា​កម្មសិទ្ធិ​ករ​លេី​អចលនទ្រព្យ​វត្ថុ​ក្នុង​ប្រទេស​កម្ពុជា​?

ក្រៅ​អំពី​រដ្ឋ​សមូហភាព​ដែនដី​សាធារណៈ​ គ្រិះ​ស្ថាន​សាធារណៈ​ និង​និតិ​បុគ្គល​ សាធារណៈ​ដែល​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ថា​ជា​និតិ​បុគ្គល​ អាច​ជា​កម្មសិទ្ធិ​ករ​នៃ​អចលនទ្រព្យ​វត្ថុ​ក្នុង​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់​ក្នុង​ជំពូក​នេះ​។ បញ្ជាក់ៈ សមូហភាព​ដែនដី​សាធារណៈ​ គ្រិះ​ស្ថាន​សាធារណៈ​ និង​និតិ​បុគ្គល​នេះ​ បេី​យេីង​បក​ប្រែ​មក​ភាសា​សាមញ្ញ​បាន​ន័យ​ថា​ជា​ក្រសួង​ មន្ទីរ​ ស្ថាប័ន​របស់​រដ្ឋ​ អីចឹង​ក្រៅ​អំពី​តែ​រដ្ឋ គឺ​ក្រសួង​នេះ​ឯង​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​អចលនទ្រព្យ​វត្ថុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តែ​ទៅ​តាម​ទំហំ​ និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ មិន​ទូទៅ​ដូច​រដ្ឋ​ឡេីយ​។


ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!

****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១

No comments:

Post a Comment

Post Top Ad

Your Ad Spot