Breaking

Post Top Ad

Your Ad Spot

Thursday, January 30, 2020

មុនរកស៊ីជោគជ័យ ត្រូវសិក្សាលើចំណុចសំខាន់អ្វីខ្លះ?

មុនរកស៊ីជោគជ័យ ត្រូវសិក្សាលើចំណុចសំខាន់អ្វីខ្លះ?




ដើម្បីចេញរកស៊ីទទួលបានជោគជ័យ មិនមែនជាងរឿងងាយស្រួលនោះទេ វាទាមទារឱ្យយើងមានការខិតខំប្រឹងប្រែងខ្លាំងណាស់។ ហើយមានចំណុចសំខាន់ៗជាច្រើន ដែលជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យ។

ត្រង់ចំណុចនេះ­លោកឧកញ៉ា ម៉ុងឫទ្ធី បានបង្ហាញនូវគន្លឹះសំខាន់ៗ ជំរុញឱ្យអាជីវកម្មទទួលបានជោគជ័យ៖ 

  • ច្នៃគំនិតធ្វើជាទុន: ចំណុចដែលសំខាន់នោះគឺការសិក្សា រៀនសូត្រ ស្រាវជ្រាវ និងការរៀបចំយុទ្ធសាស្រ្តដ៏មុតស្រួចក្នុងការធ្វើផែនការ ដើម្បីបង្កើតបានដើមទុនដែលជាគ្រឹះមួយដែលសំខាន់នៅក្នុងប្រភពចំណូលអាជីវកម្មផងដែរ។ 
  • យល់ដឹងពីតម្រូវការទីផ្សារ:​ មុននឹងយល់ដឹងពីតម្រូវការយើងត្រូវសិក្សា និងយល់ដឹងថាមុខទំនិញមួយណាដែលពេញនិយមនាំចូលនាំចេញ និងមានការចាំបាច់ក្នុងការប្រើប្រាស់ជាប្រចាំ។ ស្វែងយល់ពីតម្លៃជាមួយដៃគូប្រកួតប្រជែងនៅលើទីផ្សារដែលមានតម្រូវការជាច្រើនក្នុងការយកទៅប្រើប្រាស់។  
  • ផ្តោតទៅលើគុណភាពនៃទំនិញនិងសេវាកម្ម: ចាប់ផ្តើមនូវគុណភាពដែលជាកត្តាដ៏សំខាន់មួយក្នុងការចាប់យកនូវទំនុកចិត្ត ភាពជឿលជាក់ និងការផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្តពីអតិថិជនដែលមានភាពកក់ក្តៅពីការប្រើប្រាស់ពីមុខទំនិញមានគុណភាពល្អនិងមានការទទួលស្គាល់ច្រើនផងដែរ។ 
  • ការគ្រប់គ្រងនិងជាអ្នកដឹកនាំ: មិនថាជាការបើនៅមុខរបរតូចឬក៏ធំនោះទេតែងតែមានការគ្រប់គ្រងនិងមើលការខុសត្រូវក្នុងហាងឬក៏ក្នុងអាជីកម្មនោះ។ មុននឹងមានការគ្រប់គ្រងគេយើងត្រូវយល់ដឹងច្រើន មានវិន័យនៅក្នុងខ្លួន​ មានបទពិសោធន៍ច្រើនក្នុងការងារ មានទំនួលខុសត្រូវលើខ្លួន​ឲ្យតម្លៃទៅលើការងារ និងគោរពនូវតួនាទីរបស់ខ្លួនផងដែរ។ 
  • សេបគប់: ការបង្កើតនៅទំនាក់ទំនងវាពិតជាសំខាន់ណាស់ក្នុងការធ្វើជំនួញទៅលើអ្វីមួយព្រោះថាបើយើងស្គាល់អ្នកដែលមានបទពិសោធន៍ច្រើននិងអ្នកដែលមានចំណេះដឹងខ្ពស់នោះយើងត្រូវរៀនយកមកអនុវត្តន៍ រៀនសូត្រដើម្បីធ្វើជាក្បួនក្នុងការបើកនូវអាជីកម្ម។ ជាការពិតណាស់មុននឹងបើកនៅអាជីកម្មយើងត្រូវតែអនុវត្តន៍ទៅលើចំណុចខាងលើដែលជាក្បួនក្នុងការបង្ហាញពីការចាប់ផ្តើមឲ្យទទួលបានជោគជ័យ និងជាយុទ្ធសាស្រ្តដ៏រឹងមាំមួយក្នុងការរៀបចំនៅផែនការដែលជាស្នូលលមុននឹងបើកនូវអាជីកម្មផងដែរ៕
អត្ថបទដោយ: តែម សុគន្ធា

No comments:

Post a Comment

Post Top Ad

Your Ad Spot