គំនិតនិងវិធីដែលលោកត្រាំជោគជ័យលើជំនួញផ្នែកអចលនទ្រព្យ
សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ អ្នកណាក៏ស្គាល់លោក Donald Trump មហាសេដ្ឋីលំដាប់ពិភពលោក ជនជាតិអាមេរិក ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ,អ្នកជំនួញ, អ្នកវិនិយោគ,ជាពិធីករ និងជាអ្នកនិពន្ធ ព្រមទាំងជាម្ចាស់អចលនទ្រព្យដ៏ធំ។នៅខាងក្រោយភាពជោគជ័យលើការវិនិយោគអចលនទ្រព្យរបស់លោក Trump តើគាត់មានជំនឿ គោលគំនិត និងវិធីធ្វើការដូចម្តេចខ្លះ ទើបទទួលបានជោគជ័យច្រើនសន្ធឹកសន្ធាប់បែបនេះ ?
* គាត់ជឿថា អចលនទ្រព្យ គឺជាបេះដូងសំខាន់នៃដំណើរការអាជីវកម្មគ្រប់ប្រភេទ និងជាសរសៃឈាមធំមួយដើម្បីបង្កើតទ្រព្យសម្បត្តិសម្រាប់មនុស្សគ្រប់គ្នា ។ ដូច្នេះ បើគិតនឹងបង្កើតទ្រព្យសម្បត្តិ និងចង់កែតម្រង់អាជីវកម្មយ៉ាងឈ្លៀសវៃ ចាំបាច់ត្រូវមានចំណេះដឹងផ្នែកអចលនទ្រព្យយ៉ាងល្អជាមុន ។
* អចលនទ្រព្យ ជាទ្រព្យសម្បត្តិដែលមានរូបរាង ស្រស់ស្អាត និងបង្ហាញថា មានរសនិយម ទាំងនេះគឺជាហេតុផលនៅពីក្រោយ ដែលធ្វើឲ្យគាត់ចូលចិត្តអចលនទ្រព្យជាពិសេស។
* អាជីវកម្ម មិនថាជាការវិនិយោគអចលនទ្រព្យ ឬធ្វើអ្វីផ្សេងក្តី រមែងជាការងារសិល្បៈមួយដែលមានការអនុវត្តដូចៗគ្នា គឺត្រូវអភិវឌ្ឍន៍តិចនិក តស៊ូពុះពារ អត់ធន់ និងដឹងពីអ្វីដែលធ្វើជានិច្ច ។
* ខ្លួនគាត់ផ្ទាល់នឹងមិនព្រមទិញអចលនទ្រព្យណាជាដាច់ខាត ប្រសិនបើវិភាគហើយមិនឃើញពីការបន្ថែមតម្លៃយ៉ាងមានអត្ថន័យសំខាន់ ។
* ទីតាំងល្អតែម្យ៉ាង មិនមែនជាអ្វីដែលធានាដល់ការវិនិយោគឲ្យទទួលបានជោគជ័យទេ រឿងសំខាន់ម្យ៉ាងទៀតខ្វះមិនបាន គឺទីតាំងនោះនឹងត្រូវមានអនាគតល្អផងដែរ ។
* ការព្រមចំណាយបន្ថែមទៀតដើម្បីប្តូរជាមួយការបានទីតាំងល្អៗចាត់ទុកថា ជាគុណតម្លៃយ៉ាងខ្ពស់ និងជារឿងឈ្លៀសវៃជាងការចរចាដើម្បីប្តូរជាមួយទីតាំងមិនល្អ ។
* ផ្តោតលើអ្វីមិនធម្មតា និងមិនដូចអ្នកដទៃ ដូចជា បើគិតនឹងបង្កើតអាផាតមិននៅកន្លែងណាមួយ អាផាតមិននោះនឹងត្រូវតែប្រណីតបំផុត ធំបំផុត និងល្អបំផុត ហើយមានតែមួយក្នុងតំបន់ ។
* ការជ្រើសរើសទីតាំងមាន៤ប្រភេទយ៉ាងតឹងរុឹងបំផុតគឺ
១-ត្រូវតែល្អឥតខ្ចោះ
២-ជាទីតាំងមានឈ្មោះល្បីល្បាញ ប្រណីត និងពេញនិយមរបស់អ្នកមានប្រាក់
៣-មានសក្តានុពលនៃភាពលូតលាស់
៤-ទីតាំងនោះត្រូវតែងាយស្រួល
* គាត់គិតថា ការជួបបញ្ហាធំ គឺជាការជួបឱកាសធំសំខាន់ក្នុងជីវិត ។ មនុស្សដែលមិនធ្លាប់ជួបបញ្ហាធំៗក្នុងជីវិតនោះ មានន័យថា មិនធ្លាប់ធ្វើរឿងសំខាន់ៗ ធំៗពីមុនមកឡើយ ។
* គាត់ជឿថា គ្រប់បែបយ៉ាងក្នុងជីវិត គឺឱកាសមិនទៅតាមតម្រូវការរហូតទេ ។ ការព្រមទទួលយកការពិតចំណុចនេះ នឹងជួយឲ្យយើងអាចត្រៀមដោះស្រាយល្អប្រសើរជាងមុន ។
គោលគំនិតការងាររបស់លោក ដែលធ្វើហើយទទួលបានជោគជ័យជានិច្ចមាន៤គឺ៖
១-ចូលទៅពាក់ព័ន្ធ
២-ធ្វើឲ្យក្លាយជាការពិតឡើងមក
៣-គ្រប់គ្រងឲ្យទទួលបានជោគជ័យ
៤-ផ្អាកធ្វើក្នុងពេលសមស្រប ។
* នៅពេលប្រឈមនឹងបញ្ហា ត្រូវសួរខ្លួនឯងជាមុនថា តើវាជាបញ្ហាតូចកើតឡើងបណ្តោះអាសន្ន ឬជាបញ្ហាធំឲ្យប្រាកដ ? រឿងនេះត្រូវដឹងជាមុន ព្រោះវាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា។
* ការប្រមូលផលជាមួយការសាបព្រោះគ្រាប់ពូជដំណាំ គឺជារឿងពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ គ្រាន់តែវិនិយោគិនត្រូវយល់ជាមុនថា រឿងអ្វីគួរមកមុន ឬមកក្រោយប៉ុណ្ណោះ ។
* ភាពក្រឡិចក្រឡុចជាចំណែកសំខាន់អាចជួយឲ្យមានសុវត្ថិភាពបាន។ ដូច្នេះ មុននឹងវិនិយោគក្នុងអចលនទ្រព្យត្រូវប្រាកដចិត្តថា ខ្លួនយើងមានភាពក្រឡិចក្រឡុចច្រើនគួរសម។
* គាត់យល់ច្បាស់ជានិច្ចថានៅក្នុងពិភពពិតជាក់ស្តែង ទីផ្សារអចលនទ្រព្យនឹងមិនល្អរហូតគ្រប់ពេលទេ ប៉ុន្តែនឹងមានឡើង មានចុះជាប្រចាំ ចាត់ទុកជារឿងធម្មតា ។
* បើត្រូវការមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុត្រូវពឹងលើខ្លួនឯងជាសំខាន់ សុំកុំគិតទៅពឹងពាក់អ្នកដទៃជាដាច់ខាត ។
* លោកតែងគិតពីរឿងហុងស៊ុយមកប្រើជាមួយគម្រោងអចលនទ្រព្យជាញឹកញាប់ ។ ពិតហើយ មិនមែនព្រោះតែអបិយជំនឿឡើយ ប៉ុន្តែព្រោះវាអាចបង្កើតប្រាក់ដល់គាត់ទៅវិញទេ ។
* ភាពឈ្លៀសវៃក្នុងការវិនិយោគអចលនទ្រព្យ គឺនៅត្រង់អាចប្រើប្រាស់ប្រាក់អ្នកដទៃ មកវិនិយោគជំនួសបាន ។
* មិនថាសេដ្ឋកិច្ចឡើងឬចុះ ល្អឬអាក្រក់ ឱកាសវិនិយោគអចលនទ្រព្យតែងមានជានិច្ច ។ គាត់និយាយថា សូម្បីតែក្នុងអំឡុងពេលសេដ្ឋកិច្ចស្ថិតក្នុងដំណាក់កាលមិនល្អបំផុត ក៏មានន័យថា យើងគួររក្សាប្រាក់ទុកជាប់ខ្លួន ៕


No comments:
Post a Comment