ការជួលស្តង់នៅតាមបណ្តាផ្សារទំនើបនានាក្នុងក្រុងភ្នំពេញធ្លាក់ចុះប្រមាណ១០ភាគរយ
របាយការណ៍ដដែល ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបន្តថា អត្រានៃទីផ្សាជួលស្តង់ នៅក្នុងផ្សារទំនើបធ្លាក់ចុះប្រមាណ១០.១ %។ យ៉ាងណាក៏ដោយអត្រានេះ នឹងងើបឡើងវិញនៅត្រីមានសទី២ និងទី៣នៅឆ្នាំនេះ នៅពេលដែលអតិថិជន និងអ្នកជួលគិតថា អ្វីៗនឹងវិលមករកភាពដើមវិញ។
CBRE បញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ តួលេខនៃការជួលនៅក្នុងផ្សារទំនើប នៅក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ ដោយសារបង្ករឡើងដោយជំងឺកូវីដ១៩ ។ ការធ្លាក់ចុះនេះ បង្ហាញពីការធ្លាក់ចុះនៃតម្លៃជួលផងដែរ ដែលជំរុញឱ្យអ្នកវិនិយោគមានផែនការជួយលើការជួលផ្សារដើម្បីឱ្យមាននិរន្តភាពទៅមុខ។
របាយការណ៍របស់ CBRE បន្ថែមទៀតថា អត្រាជួលនៅតាមផ្សារសហគមន៍ (Community Mall) ធ្លាក់ចុះប្រមាណ ៩.២ភាគរយ និងនៅក្នុងផ្សារទំនើប (Retail Podium) ធ្លាក់ចុះប្រមាណ១០.៥ ភាគរយ ដោយសារបញ្ហាជំងឺកូវីដ១៩ ខណៈផ្សារទំនើបទាំងពីរប្រភេទនេះ មានប្រជាប្រិយភាពរយៈពេល៤ឆ្នាំកន្លងមកនេះ។
លោកស្រីអាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននេះ បាននឹងកំពុងមានផលប៉ះពាល់ លើវិស័យសេដ្ឋកិច្ចទាំងនៅក្នុងប្រទេស និងសកលដែលធ្វើឱ្យវិស័យជួល និងវិយោគទទួលរងនូវផលប៉ះពាល់ផងដែរ។
លោកស្រីបន្តថា “បើពិនិត្យមើលយើងឃើញថា មានស្ងប់ស្ងាត់ដោយសារមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងកើតមាន។ លោកស្រីបន្ថែមថា “ជាមួយគ្នានេះទាំងអ្នកវិនិយោគមកពីក្រៅស្រុក ក៏មិនអាចធ្វើដំណើរមកបាន និងការដើរផ្សាររបស់ពលរដ្ឋខ្មែរ ក្នុងមួយរយៈនេះក៏មានស្ថានភាពស្ងប់ស្ងាត់ ដែលម្នាក់ៗសំងំនៅក្នុងផ្ទះជាដើម” ។
ក្នុងត្រីមាសទី១ឆ្នាំ ២០២០នេះ មានផ្សារទំនើបចំនួន២ គឺ The Sky Mall និង Samai Square បានបើកដំណើរការ ដែលមានទំហំប្រមាណជិត៧ពាន់ម៉ែត្រការ៉េ ដែលធ្វើឱ្យទំហំនេះ កើនឡើងប្រមាណ ២,១ភាគរយនៃផ្សារទំនើបសរុប៕ ប្រភព
ប្រភព Property area


No comments:
Post a Comment