Breaking

Post Top Ad

Your Ad Spot

Tuesday, April 21, 2020

តើការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវជាតិធំៗមានឱកាសចំណេញបែបណាខ្លះ?

តើការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវជាតិធំៗមានឱកាសចំណេញបែបណាខ្លះ?



ភ្នំពេញ​ ៖ ទីតាំងនៃការវិនិយោគអចលនទ្រព្យគឺជារឿងសំខាន់ដែលអ្នកវិនិយោគទុកចំណេញក្តី ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្តីតែងតែសម្លឹងមិនឱ្យរំលងទេ ព្រោះវាគឺជាកត្តាអាទិភាពក្នុងការពិចារណាជាវអចលនទ្រព្យនោះ។ ជាក់ស្តែងនៅក្នុងស្ថានភាព Covid-19 នេះទៀតសោត ដែលអ្នកវិនិយោគទាំងឡាយគួរតែគិតគួរឱ្យល្អិតល្អន់ពីស្ថានភាពភូមិសាស្រ្តបន្ថែមទៀត។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន Era Cambodia បានមានប្រសាសន៍ប្រាប់តាមទូរសព្ទមកគេហទំព័រ Property Area Asia នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០នេះថា «ការវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិធំៗអាចផ្តល់ឱកាសដល់អ្នកវិនិយោគបានច្រើន ជាក់ស្តែងដូចជាឱកាសទទួលបានផលចំណេញខ្ពស់នៅថ្ងៃអនាគតនៅពេលដែលលក់ចេញវិញ។ មិនតែប៉ុណ្ណោះ បើសិនជាចង់ប្រកបអាជីវកម្មផ្សេងៗវិញនោះ ពិតជាមានភាពងាយស្រួលច្រើនជាងនៅផ្លូវតូចៗ។ »

បន្ថែមពីលើនេះ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property បានថ្លែងឱ្យដឹងថា អ្នកដែលវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវធំៗអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារតែមានចរន្តចរាចរណ៍ចេញចូលជិះកាត់ច្រើន អញ្ចឹងមិនថាតែការសាង់សង់ផ្ទះ អគារខុនដូ គឺមានផលល្អណាស់។ តម្លៃដីធ្លីអាចនឹងឡើងខ្ពស់ ហើយហាងឆេងទៀតសោតក៏នាំមកនូវឱ្យមានតម្លៃល្អផងដែរ។

យ៉ាងណាមិញ បើតាមឱ្យដឹងពីលោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust ធ្លាប់បានមានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ កំពុងតែត្រូវប៉ាន់ ដោយសារតែនៅលើផ្លូវនេះ មានភាពធំទូលាយ ម្យ៉ាងគឺជាផ្លូវសេដ្ឋកិច្ចមួយផងដែរ ព្រោះនៅតាមបណ្តោយផ្លូវនេះមានរោងចក្រ សហគ្រាសជាច្រើន។ ជាមួយគ្នានេះក៏មានអ្នកវិនិយោគអចលនទ្រព្យ អាចទិញហើយ នឹងទទួលបានឱកាសនៃការចំនេញខ្ពស់ជាងតំបន់ផ្សេង៕

ប្រភព​ ៖ Property area

No comments:

Post a Comment

Post Top Ad

Your Ad Spot