មានដើមទុនត្រឹមតែ១០០០ដុល្លារ អត់បញ្ហាទេ នេះជាមុខរបរដើមទុនតិចទាំង១០អ្នកគួរធ្វើក្នុង២០២០
១ ជាងភ្លើង ជាងទឹក
នេះជាមុខរបរទីមួយដែលខ្ញុំចង់ណែនាំវាស្ថិតនៅក្នុងវិស័យជួសជុសដែលជាវិស័យមានការរីកចម្រើនលឿន។ សព្វថ្ងៃមានជាងច្រើនណាស់នៅកម្ពុជា តែសុទ្ធតែជាងខ្វះយីហោ និយាយមួយបែបទៀតគឺ ខ្វះប្រព័ន្ធការងារត្រឹមត្រូវ ឬខ្វះទំនុកចិត្តខ្លាំង។ អ្នកគួរគិតធ្វើជាហ្វ្រេនឆាយទៅអនាគតទើបប្រសើរ។ ក្រោយអ្នកបានរៀនជំនាញទឹកភ្លើងរួចហើយអ្នកត្រូវការតែទុនទិញសម្ភារះខ្លះៗប៉ុណ្ណោះ ដើម្បីចាប់ផ្តើម ដូចនេះចំណាយប្រាកដណាស់ថាមិនដល់១000ដុល្លារទ្បើយ។
២ នំបុ័ងសាច់គោអាំង
ទាំងអស់គ្នាធ្លាប់ញុាំនំបុ័ងសាច់គោអាំងទេ? ខ្ញុំធ្លាប់ញុាំតាំងពីនៅក្មេងមកម្លេះយ៉ាងណាមុិញអាជីវកម្មមួយនេះ កំពុងខ្វះអ្នកធ្វើដែលមានគំនិតថ្មី។ ឳកាសចេញហ្វ្រេនឆាយរបស់អាជីវកម្មមួយនេះមិនចាញ់ហាងនំបុ័ងសាច់ផ្សេងៗនោះទេ។
៣ បង្អែមនិងទឹកក្រទ្បុក
ធ្លាប់ស្គាល់និងបានញុាំទឹកក្រទ្បុក Aunty Cocoទេ? សាកចូលមើលហ្វេសប៊ុកគាត់បន្តិចទៅនឹងស្តាល់អាជីវកម្មដែលបង្កើតដើមទុនមិនអស់១៥០០ដុល្លារផងទេ។ បើអ្នកចង់ធ្វើអាជីវកម្ម បែបនេះ លោកអ្នកអាចទិញហ្វ្រេនឆាយពីម្ចាស់ដើម ក្នុងតម្លៃត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ។
៤ ដាំឆៃថាវ
នេះជាបន្លែដែលថៅកែបន្លែផ្សារដើមគរម្នាក់លួចខ្សិបប្រាប់ខ្ញុំថា មានហាងឆេងល្អណាស់ពេញមួយឆ្នាំ២០១៨កន្លងទៅ។ ខ្ញុំទៅប្រទេសអាស៊ីមួយចំនួនទៀត ដូចជាចិន ថៃនិងកូរ៉េខាងត្បូង ក៏ឃើញថាបន្លែមើមមួយនេះក៏ពេញនិយមខ្លាំងណាស់ដែរ។ ពេលចាប់ផ្តើមមុខរបរនេះ ដើម្បីឲ្យអស់ក្រោម១000ដុល្លារ លោកអ្នកគួរជួលដីគេដាំ ហើយចាប់ផ្តើមដាំក្នុងទំហំតូចសិន។សំខាន់លោកអ្នកគួរផ្តើមរកទីផ្សារលក់មុន ហើយខំស្វែងរកបច្ចេកទេសម្ចាស់ការលក់ការដាំឲ្យបានល្អ។ ៥ ហាងកាត់សក់
បើអ្នកគិតបើកហាងកាត់សក់ខ្លួនឯងតែម្តង ប្រហែលជាអ្នកគិតថាគ្រាន់តែជួលផ្ទះក៏អស់បាត់ទៅហើយ១000ដុល្លារនោះ។ តែបើអ្នកកុំទាន់បើកហាងដោយខ្លួនឯង លោកអ្នកគ្រាន់តែចូលទៅក្នុងហាងគេសិនធ្វើជាជាងនៅជាមួយគេសិន តែបន្ទាប់មកលោកអ្នកព្យាយាមកសាងយីហោរបស់ខ្លួនឯង បែបនេះលោកអ្នកនឹងចាយដើមទុនតិចបំផុត។ អាជីវកម្មមួយនេះមានសក្តានុពលធំខាងហ្វ្រេនឆាយដែលលោកអ្នកមិនគួរមើលរំលងទ្បើយ។
៦ ការ៉ុត
ក្រៅពីឆៃថាវ ការ៉ុតជាបន្លែមួយប្រភេទទៀតដែលលោកអ្នកគួរគិតពិចារណា។ របៀបចាប់ផ្តើមដើម្បីចំណាយក្រោម១000ដុល្លារគឺ មិនខុសអ្វីប៉ុន្មាននឹងបន្លៃឆៃថាវនោះទេ។ អ្វីដែលល្អជាងឆៃថាវគឺការ៉ុតជាបន្លែពិបាកដំាជាងតែដូចអ្វីដែលខ្ញុំធ្លាប់បានលើកទ្បើងរួចមកហើយថា អ្វីដែលលំបាកហ្នឹងហើយជាអ្វីដែលយើងគួរធ្វើ។
៧ សេវាកម្មគ្រប់គ្រងសណ្ឋាគារ
សណ្ឋាគារកាន់តែច្រើន តែភ្ញៀវក៏កាន់តែពិបាកក្នុងការរកបន្ទប់ស្នាក់នៅដែរ។ ដើម្បីងាយស្រួល គេត្រូវការវេបសាយឬកម្មវិធីកក់ដែលគេហៅថាអេប។ តែយ៉ាងណាការធ្វើអេប អាចនឹងចំណាយលើស ពី១000ដុល្លារ ដូចនេះបើអ្នករកអ្នកធ្វើអេបឲ្យក្រោម១ពាន់ដុល្លារមិនបានទេលោកអ្នកអាចចាប់ផ្តើម ជាមួយវេបសាយសិនក៏បានដែរ។ លោកអ្នកអាចចាប់ផ្តើមដោយប្រើហ្វេសប៊ុកសិន ដើម្បីជួយក្នុងការទាញភ្ញៀវ ដល់ម្ចាស់សណ្ឋាគារនាៗ នៅសៀមរាបនិងទីក្រុងធំៗផ្សេងទៀតរបស់កម្ពុជា។ ក្រៅពីជួយក្នុងការលក់នៅមានសេវាកម្ម មួយចំនួនទៀតដូចជា ការកសាងហ្វេសប៊ុកផេក ការធ្វើទីផ្សារ ការជួយរើសប៊ុក និងសេវាកម្មជាច្រើនទៀតដែលសណ្ឋាគារមួយត្រូវការ។
៨ បង្កើតវេបសាយលក់ទំនិញ
សព្វថ្ងៃមុខរបរមួយនេះមានគេធ្វើច្រើន តែភាគច្រើនបំផុតពួកយើងកំពុងធ្វើតែតាមហ្វេសប៊ុកតែប៉ុណ្ណោះ។គួរនាំគ្នាបកប្រើវេបសាយវិញ ទើបប្រសើរហើយចំណាយលើវេបសាយចាប់ផ្តើមដំបូងក៏មិនអស់ច្រើនដែរ។មុខរបរនេះមានអ្នកធ្វើច្រើន តែមិនទាន់មានយីហោដែលខ្លាំងលេចធ្លោនៅទ្បើយទេ នេះហើយជាឳកាសសម្រាប់អ្នកជំនាន់ក្រោយ។ ៩ សេវាកម្មគណនេយ្យ
ធ្លាប់ឃើញសេវាកម្មគណនេយ្យដែលបើកហាងទំហំប្រហែលផ្ទះល្វែងទេ ហើយមានច្រើនសាខាទេ?នៅកម្ពុជាយើងមិនទាន់ឃើញនៅទ្បើយទេ តែនៅប្រទេសអូស្រ្តាលីនិងប្រទេសជឿនលឿនជាច្រើនទៀតសេវាកម្មមួយនេះពេញនិយមណាស់។ នៅប្រទេសយើងក៏នឹងពេញនិយមដែរ នៅពេលដែលរដ្ឋកាន់តែរឹតបន្តឹងការបង់ពន្ធរបស់អាជីវកម្មទាំងអស់។ ដំបូងអ្នកត្រូវការតែកំព្យូទ័រមួយប៉ុណ្ណោះកុំទាន់បើកហាងឬការិយាល័យអី នោះលោកអ្នកនឹងអាចចាប់ផ្តើមសេវាកម្មមួយនេះដោយដើមទុនក្រោម១ពាន់ដុល្លារប៉ុណ្ណោះ ។
១០ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ
អគារបន្ទប់ជួល អគារខនដូរ និងមានអគារជាច្រើនទៀត កាន់តែច្រើនហើយអគារទាំងនោះក៏ត្រូវការការមើលថែដើម្បីប្រើប្រាស់ឲ្យបានអស់លទ្ធភាពផងដែរ។ បើលោកអ្នកមានជំនាញខាងគ្រប់គ្រងអគារទាំងនោះ ដំបូងអ្នកត្រូវតែខ្លួនប៉ុណ្ណោះធ្វើជាដើមទុន។អត្ថបទបន្ទាប់ មហាសេដ្ឋីពីររូបនេះសល់លុយច្រើនចាយមិនអស់ ជោគជ័យខ្លាំងរឿងរកស៊ី តែបរាជ័យរឿងស្នេហា
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment