Breaking

Post Top Ad

Your Ad Spot

Thursday, January 30, 2020

តើនិតិបុគ្គល និងរូបវន្តបុគ្គល សញ្ជាតិណាដែលមានសិទ្ធិជាម្ចាស់កម្មសិទ្ធិករក្នុងប្រទេសកម្ពុជា?

តេី​និតិ​បុគ្គល​ និង​ រូប​វន្ត​បុគ្គល​សញ្ជាតិ​ណា​ដែល​អាច​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ករ​ លេី​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​?



មាត្រា​៨​ កថាខណ្ឌ​ទី​១​ មាន​តែ​រូប​វន្ត​បុគ្គល​ និង​ និតិ​បុគ្គល​ សញ្ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ​ដែល​អាច​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ករ​លេី​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​។​ ខ្ញុំ​សូម​ពន្យល់​ពាក្យ​ពី​បន្តិច​សិន​ រូប​វន្ត​បុគ្គល​=​មាន​ន័យ​ថា​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឆ្អឹង​ឆ្អែង​ មាន​សក់​ មាន​សាច់​ឈាម​ អណ្ដាត​ ធ្មេញ​ សសៃ​ មាន​ដៃ​ ជើង​ និយាយ​ជា​រួម​មក​ គឺ​មួយ​តួ​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​ហ្នឹង​គេ​ហៅថា​ រូប​វន្ត​បុគ្គល។ ចំនែក​ឯពាក្យ​ថា​ និតិ​បុគ្គល ​វិញ​មាន​ន័យ​ថា​ក្រុម​មនុស្ស​ចាប់​ពី​ៗ​នាក់​ឡើង​ទៅ​ បង្កើត​ទៅ​ក្រុមហ៊ុន​រក​សុី​ ឬ​សមាគម​ សហគមន៍​ សហគ្រាស​សាធារណៈ​ គឺ​គេ​ហៅ​ថា​និតិ​បុគ្គល​។ មាត្រា​៨ដដែល​កថាខណ្ឌ​ទី​២ អ្នក​មាន​ឧបនិស្ស័យ​ជា​កម្មសិទ្ធិ​ករ​នៅ​លេី​ទឹក​ដី​ កម្ពុជា​ គឺ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​សមត្ថភាព​ដែនដី​សាធារណៈ​ គ្រិះ​ស្ថាន​សាធារណៈ​ សហគមន៍​ ឬ​ សមាគម​កម្ពុជា​ សហគ្រាស​សាធារណៈ​ និង​ក្រុមហ៊ុន​សុីវិល​ ឬ​ ពាណិជ្ជកម្ម​កម្ពុជា​ និង​គ្រប់​អង្គការ​កម្ពុជា​ដែល​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ថា​ជា​និតិ​បុគ្គល​។ ជន​បរទេស​ដែល​បាន​ក្លែង​បន្លំ​ប័ណ្ណ​សញ្ជាតិ​ដេីម្បី​អោយ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ករ​លេី​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ​និង​ត្រូវ​ផ្តន្ទា​ទោស​ទៅ​តាម​មាត្រា​២៥១នៃ​ច្បាប់​ភូមិ​បាល​នេះ​ ហើយ​ទ្រព្យសម្បត្តិ​ទាំង​អស់​នោះ​និង​ចាត់​ចូល​ជា​សម្បត្តិ​របស់​រដ្ឋ​។ ​មាត្រា​២៥១=​ ជន​ណា​ដែល​ក្លែង​បន្លំ​ប័ណ្ណ​ក្នុង​គោល​បំណង​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​ទោះ​ក្នុង​រូបភាព​អ្វី​ក៏​ដោយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ ដល់​៥ឆ្នាំ​។

មាត្រា​១០=​ តេីកម្ម​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ទោះ​ជា​រូប​វន្ត​បុគ្គល​ក្ដី​​ និងនិតិ​បុគ្គល​ក្ដី​គេ​ហៅ​ជា​កម្មសិទ្ធិ​ដូច​ម្ដេច​?

ទោះ​ជា​រូប​វន្ត​បុគ្គល​ក្ដី​ និតិ​បុគ្គល​ក្ដី​ កម្មសិទ្ធិ​បែប​នេះ​គេ​ហៅថា​ជា​កម្មសិទ្ធិ​ឯកជន​។ រីឯ​ទី​២នៃ​មាត្រា​ដដែល​បាន​ចែង​ថា​ កម្មសិទ្ធិ​បុគ្គល​មួយ​ក្រុម​ដែល​មាន​បុព្វ​សិទ្ធិ​រៀងៗ​ខ្លួន​តាម​រយៈ​ច្បាប់​ដែល​មាន​បញ្ញត្តិ​អំពីកម្ម​សិទ្ធិ​នេះ​គឺ​ កម្មសិទ្ធិ​សមូហភាព​។

**ឯកសារយោងៈ ច្បាប់ភូមិបាល ២០០១

*****ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន។ ហើយបងប្អូនអាច comment ដើម្បីកំណែទំរង់អត្ថន័យ ឬក៏ជួយចែករំលែកវីដេអូខាងលើបន្ត។ សូមអរគុណទុកមុន!!

No comments:

Post a Comment

Post Top Ad

Your Ad Spot